Friday, October 25, 2013

ការ​វះកាត់​ពន្លូត​កម្ពស់​ដ្បិត​ឈឺចាប់ តែ​នៅ​ពេញនិយម

131023_23a

វេជ្ជបណ្ឌិត​ ប៉ាយ ហ៊ីឡុង ជំនាញ​វះកាត់​ត​ឆ្អឹង​កំភួន​ជើង​ពន្លូត​កម្ពស់​ដ៏​ល្បី​ឈ្មោះ​នៅ​ក្រុង​ស៊ាងហៃ​។ រូបថត AFP

ជា​រឿយ​ៗ​មនុស្ស​ដែល​បាន​ជ្រើស​យក​ការ​វះកាត់​កែសម្ផស្ស​ពន្លូត​កម្ពស់​ រមែង​ធ្លាប់​ឆ្លងកាត់​នូវ​ជំងឺ​ផ្លូវចិត្ត​ម្យ៉ាង​ដែល​ក្រុម​វេជ្ជបណ្ឌិត​ បាន​ហៅ​វា​ថា​ជំងឺ​បារម្ភ​រឿង​កម្ពស់។ ​ដូចជា​នៅ​ប្រទេស​ចិន​ត្រូវ​ប្រជាជន​ភាគច្រើន​ទទួល​រង​នូវ​ភាព​រើសអើង​ក្នុង ​ការងារ​ដោយសារ​បញ្ហា​កម្ពស់​នេះ​ឯង។

ថ្វីដ្បិត​តែ​វិធី​វះកាត់​ពន្លូត​កម្ពស់​ត្រូវ​ប្រឈម​នឹង​ការ​ឈឺចាប់ មាន​តម្លៃ​ថ្លៃ និង​ត្រូវ​ប្រើ​ឈើច្រត់​ដើរ ឬ​ដេក​លើ​គ្រែ​ជាច្រើន​ខែ​ក្ដី ក៏​ភាព​រើសអើង​កម្ពស់​ក្នុង​សង្គម​បាន​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន​សុខចិត្ត​ ឆ្លងកាត់​ការ​លំបាក​ទាំងនេះ​ឲ្យ​តែ​បាន​កម្ពស់​ខ្ពស់។
វិធីសាស្រ្ត​វះកាត់​ពន្លូត​កម្ពស់​ច្រើន​ធ្វើ​នៅ​ត្រង់​កំភួនជើង ដោយ​ការ​កាត់​ឆ្អឹង​ជា​ពីរ ហើយ​ប្រើ​ដែក​អប​ត្រង់​មុខ​តំណ​ឆ្អឹង​បាក់​ដើម្បី​ទុក​ឲ្យ​ឆ្អឹង​ថ្មី​ដុះ​ ភ្ជាប់​និង​បង្កើន​ប្រវែង​ឲ្យ​វែង​ជាង​មុន។
ការ​ប្រើ​វិធី​យក​ដែក​អប​ឆ្អឹង​បាក់​និង​បណ្តុះ​កោសិកា​ឆ្អឹង​ថ្មី​ឲ្យ​ លូត​វែង​ជាង​មុន​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​វេជ្ជបណ្ឌិត​ហ្គាវរីល​ អ៊ីលីហ្សារ៉ូវ​ដែល​ជា​គ្រូពេទ្យ​ជំនាញ​ខាង​វះកាត់​តឆ្អឹង​បាក់​ជាតិ​រុស្ស៊ី ​តាំងពី​ឆ្នាំ​១៩៥១។ វិធី​នេះ​ក៏​បាន​ក្លាយ​ជា​ការ​អនុវត្ត​ដ៏​សាមញ្ញ​បំផុត​សម្រាប់​ជន​រងគ្រោះ​ បាក់​ឆ្អឹង​ការ​តម្រង់​ឆ្អឹង​ឬ​ភ្ជាប់​ឆ្អឹង​បាក់​ឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា​ការ​វះកាត់​ត​ឆ្អឹង​រមែង​ជួប​រង​នូវ​ការ​ឈឺចាប់​ខ្លាំង​ ធ្វើឲ្យ​អារម្មណ៍​អ្នក​ជំងឺ​មិន​ស្រួល​ចិត្ត​និង​មាន​អត្រា​ឆ្លង​ជំងឺ​ផ្សេង ​ៗ​ខ្ពស់។ តែ​វិធី​ត​និង​បណ្តុះ​ឆ្អឹង​ឲ្យ​លូត​វែង​ជាង​មុន​ដែល​គេ​បាន​រក​ឃើញ​នៅក្នុង ​ឆ្នាំ១៩៩០​នេះ​មាន​អត្រា​រង​ការ​ឈឺចាប់​តិច​ជាង​មុន។ ថ្មី​ៗ​នេះ​ការ​វះកាត់​បណ្តុះ​ឆ្អឹង​អវយវៈ​របស់​ក្មេង​ៗ​មាន​ការ​កើនឡើង​គួរ ​ឲ្យ​កត់សម្គាល់។
ទោះ​បី​ជា​ការ​វះកាត់​ត​ឬ​បណ្តុះ​ឆ្អឹង​នោះ​មាន​លក្ខណៈ​ដូចជា​ការ​ធ្វើ​ បាប​ខ្លួន​ឲ្យ​រង​ការ​ឈឺចាប់​ក្តី​ក៏​គេ​ឃើញ​នៅតែ​មាន​អត្រា​ស្វែងរក​នូវ​ សេវាកម្ម​នេះ​មាន​ការ​កើនឡើង​ឥត​ឈប់ឈរ​ដដែល។
ចំពោះ​សេវាកម្ម​នេះ​នៅឯ​សហរដ្ឋអាមេរិក​មាន​តម្លៃ​៨៥០០០​ដុល្លារ។​អ្នក​ ដែល​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ឈឺចាប់​នោះ មិន​ត្រូវ​បាន​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ទទួល​ការ​វះកាត់​ឡើយ​ព្រោះ​ការ​ពន្លូត ​កម្ពស់​ដោយ​វះកាត់​ឆ្អឹង​កំភួនជើង​នេះ​មិន​ត្រូវ​បាន​គេ​ប្រើ​ថ្នាំ​បំបាត់ ​ការ​ឈឺចាប់​ទេ ដោយសារ​តែ​ពពួក​ថ្នាំ​ទាំងនេះ​អាច​កាត់បន្ថយ ឬ​រារាំង​ការ​ដុះ​លូតលាស់​ឆ្អឹង​ត្រង់​មុខ​តំណ​នោះ។
អ្នកជំនាញ​នៅ​ក្រុង​ញូវយ៉ក​នោះ​បាន​ឲ្យ​ដឹងថា ជា​ទូទៅ​ការ​វះកាត់​បណ្តុះ​ឆ្អឹង​អាច​បណ្តុះ​ឲ្យ​លូត​បាន​ប្រវែង​ពី​៥​ទៅ​៧​ សង់ទីម៉ែត្រ​បាន ខណៈ​ពួកគេ​ក៏​ធ្លាប់​ទទួល​បាន​នូវ​បទពិសោធ​បណ្តុះ​ឲ្យ​លូត​បាន​ដល់​ទៅ​ ប្រវែង​១៥​សង់ទីម៉ែត្រ​ផង​ដែរ។ ទោះ​យ៉ាង​ណា​វា​ជា​ការ​វះកាត់​ដែល​ប្រថុយ​គ្រោះថ្នាក់ និង​ទាមទារ​ជំនាញ​ពិតប្រាកដ។ កន្លង​មក​សូម្បីតែ​ប្រទេស​ចិន​ក៏​ធ្លាប់​បាន​ហាមប្រាម​ការ​ផ្ដល់​សេវា​ វះកាត់​ពន្លូត​កម្ពស់​នេះ​ផង​ដែរ៕ PR
Link to: http://postkhmer.com/index.php/lifestyle/health/105506-2013-10-23-03-48-19

No comments:

Post a Comment