Friday, October 25, 2013

តារា​រូប​​ណា​ខ្លះ ​មាន​កូន​ក្នុង​ឆ្នាំ​ម្សាញ់?

មាន​អ្នក​សិល្បករ​ សិល្បៈ​ការិនី​ជា​ច្រើន​នាក់ ​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៣ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​សិល្បៈ​ទាំង​នោះ​មាន​អ្នក​ខ្លះ​មាន​កូន អ្នក​ខ្លះ​មិន​ទាន់​មាន​កូន​ដូច​បំណង​នៅ​ឡើយ​​ទេ។ ថ្ងៃ​នេះ ​Sabay​ សូម​លើក​យក​តែ​សិល្បករ ​សិល្បៈ​ការិនី​​ដែល​បាន​រៀបអាពាហ៍ពិពាហ៍​ហើយ​មាន​កូន​នៅ​ក្នុង​ឆ្នាំ ​២០១៣ ដែល​ត្រូវ​នឹង​ឆ្នាំ​ម្សាញ់​ប៉ុណ្ណោះ។
អ្នក​នាង ​សុខ សោម៉ាវត្តី​ តារា​សម្ដែង​នឹង​ជា​ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន បាន​​រៀបអាពាហ៍ពិពាហ៍​​ជា​មួយ​ លោក ទូច ដាណារ៉ា ហៅ​ពេជ្រ កូន​ប្រុស​របស់​ឯក​ឧត្ដម ទូច ណារ៉ុថ ប្រធាន​​នាយកដ្ឋាន​អង្គរក្ស កាល​ពី​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០១២ ។ អ្នក​នាង​ទើប​តែ​សម្រាល​បាន​កូន​ស្រី​ម្នាក់ កាល​ពី​ដើម​ខែ ឧសភា កន្លង​ទៅ។
Link to: http://news.sabay.com.kh 

អ្នកនាង​ សុខ សោម៉ាវត្តី និង​ស្វាមី​ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍

អ្នក​នាង ខាត់ សុឃីម តារា​កំប្លែង ​និង​ជា​តារា​ចម្រៀង​បាន​​រៀបអាពាហ៍ពិពាហ៍​​ជា​មួយ ​លោក អ៊ិន សុបញ្ញា​ហៅ​ផាណូ ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា កាល​ពី​ទី១២ ខែ ១២ ឆ្នាំ ២០១២ ។ អ្នក​នាង​ទើប​តែ​សម្រាល​បាន​កូន​ស្រី​ម្នាក់ កាល​ពី​ដើម​ខែ​តុលា​នេះ។
Link to: http://news.sabay.com.kh 

អ្នក​នាង ​ឆោម ឆពុំ តារា​ចម្រៀង និង ជា​ពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុសិ៍លេខ ៩ បាន​រៀបអាពាហ៍ពិពាហ៍​ជា​មួយ​ លោក​ អ៊ុក ណារីម ដែល​ជា​អ្នក​សិល្បៈ​ដូច​គ្នា កាល​ពី​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១២ បន្ទាប់ពី​ព្យាយាម​បិទបាំង​ចំណង​ស្នេហ៍​អស់​ពេល​ជាច្រើន​ឆ្នាំ។ តាម​ប្រភព​ច្បាស់​ការ​មួយ​បាន​​ឲ្យ​ដឹង​ថា អ្នក​នាង​ទើប​តែ​សម្រាល​បាន​កូន​​ប្រុស​ម្នាក់ កាល​ពី​ដើម​ខែ ឧសភា កន្លង​ទៅ។

លោក ​ស៊ុក សុភា បាន​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​អ្នកនាង ស៊ូ ហ្សារីណា ខ្មែរ​អាណិកជន​អូស្ត្រាលី។  អ្នកនាង ស៊ូ ហ្សារីណា បន្ទាប់​ពី​ជ្រុល​មាន​កូន១ ​ជា​មួយ​គ្នា ​​កាល​ពី​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៣ ។ អ្នក​នាង ស៊ូ ហ្សារីណា បាន​សម្រាល​កូន​ប្រុស​ម្នាក់​ទៀត កាល​ពី​ដើម​ ខែ​កញ្ញា។
Link to: http://news.sabay.com.kh 
អ្នក​នាង ​ព្រំ សុធារដ្ឋ អ្នក​ផលិតករ​កម្មវិធី Lady’s Corner និង​ជា​ពិធី​ការិនី​តាមដាន​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​កង​យោធពល​ ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ៥ បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​មន្ត្រី​​សុរិយោដី​ម្នាក់ ​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៣។ បច្ចុប្បន្ន​អ្នក​នាង​កំពុង​តែ​ពរ​ពោះ​បាន​ជាង​៣ខែ មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ដឹង​​ភេទ​ប្រុស​ឬ​ស្រី​នៅឡើយ​ទេ។
Link to: http://news.sabay.com.kh 

អ្នក​នាង​ ច័ន្ទ សុធារ័ត្ន តារា​សម្ដែង​ និង ម៉ូដែល​ក្នុង​ក្រុម Sun Super ​Model អ្នក​នាង​ត្រូវ​បាន​​បុរស​ខ្មែរ​អាណិកជន​បារាំង​ និង​​ជា​អ្នក​ជំនួញ​ធំ​ម្នាក់​ស្រលាញ់ និង​ជួយ​ផ្គត់ផ្គង់ ជាង​១ឆ្នាំ​មក​ហើយ។ អ្នកទាំង​ពីរ​មិន​ទាន់​មាន​​គម្រោង​រៀបអាពាហ៍ពិពាហ៍​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​នាង​ច័ន្ទ សុធារត្ន័ បាន​​ជ្រុល​ខ្លួន​មាន​​​កូន​ជា​មួយ​អ្នក​​ជំនួញ​វ័យ​ចំណាស់​ម្នាក់ ដោយ​នាង​​កំពុង​តែ​ពពោះ​បាន​ជាង​៥ខែ​មក​ហើយ។ កូន​ក្នុង​ផ្ទៃ​របស់ នាង​ច័ន្ទ សុធារត្ន័ គឺ​ជា​កូន​ស្រី។
Link to: http://news.sabay.com.kh 
អ្នក​នាង​ ច័ន្ទ សុធារ័ត្ន ចុះ​ពី​រថយន្ដ ចូលរួម​កម្មវិធី​អាណាចក្រ​​តារា ២០១៣
ក្រៅ​ពី​សិល្បករ​សិល្បៈ​ការិនី ​​ដែល​បាន​រៀប​រាប់​ខាង​លើ ក៏​មាន​អ្នក​សិល្បៈ​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ផង​ដែរ កំពុង​តែ​មាន​ពពោះ​ ឬ​បាន​សម្រាល​រួច ក៏​​ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​បាន​បញ្ចេញ​​ជា​សាធារណៈ​នោះទេ៕

Link to: http://news.sabay.com.kh

No comments:

Post a Comment