មជ្ឈដ្ឋានអ្នកគាំទ្រតារាសម្តែង គង ច័ន្ទស្រីមុំ បាននិយាយថា ការផ្លាស់ប្តូរម៉ូដពណ៌សក់ទៅជាពណ៌មាស ប្រដូចនឹងតារាសម្តែងកូរ៉េរបស់តារាសិចស៊ីខ្មែររូបនេះ គឺទំនងជាចង់លុបបំបាត់ស្នាមស្នេហ៍ចាស់ដ៏ជូរចត់របស់នាង ដែលបានផ្អែមល្ហែមត្រឹមមួយរយៈពេលនោះចោលហើយៗអ្វីៗនាងនឹងចាប់ផ្តើម សាជាថ្មី ។
កាលពីប៉ុន្មានឆ្នាំមុន តារាសម្តែងសាច់សខ្ចី គង់ ច័ន្ទស្រីមុំ ធ្លាប់បានបង្ហាញឈុតឆាកស្នេហាដ៏ផ្អែមល្ហែម រួមទាំងការបឺតមាត់គ្នាផង ជាមួយសង្សារបណ្តូលចិត្តរបស់នាង ធ្វើឲ្យផ្អើលពេញក្នុងពិភពសិល្បៈរួចម្តងមកហើយៗឥឡូវនេះ ក្រៅអំពីអាជីពជាតារាសម្តែងសិចស៊ីមួយរូប នាងក៏បានហ្វឹកហាត់សៀករហ័សកម្មត្រៀមឡើងប្រកួតក្នុងកម្មវិធី អប្សរា Award នាំឲ្យមានការចាប់អារម្មណ៍សាជាថ្មីម្តងទៀតក្នុងស្រទាប់អ្នកសិល្បៈ និងអ្នកគាំទ្រនាង ។
ទោះយ៉ាងណា ក្រុមបុរសៗមិនភ្លេចជញ្ជក់មាត់ និងធុញទ្រាន់ចំពោះការបញ្ចេញដើមទ្រូងសិចស៊ីរបស់តារាសម្តែងសាច់ សខ្ចី គង់ ច័ន្ទស្រីមុំ នោះឡើយ ៕
No comments:
Post a Comment