ពិតជាដូចការរំពឹងទុករបស់បណ្ដា
សាធារណជនមែនថា Apple ក្នុងឆ្នាំនេះនឹងផលិត Tablet ជំនាន់ថ្មីចំនួន
២ម៉ូដែល។ យ៉ាងណាមិញ ពុំមាន iPad 5 នោះទេ តែជំនួសដោយ iPad Air ទៅវិញ និងមួយទៀតឈ្មោះថា iPad mini 2។ ទំហំអេក្រង់នៃ Tablet ទាំងពីរនៅរក្សាដូចស៊េរី iPad មុនៗដដែលពោល iPad mini 2 ទំហំ ៧,៩អ៊ីញ និង iPad Air ទំហំ ៩,៧អ៊ីញ។
iPad mini with Retina Display ឬ iPad mini 2៖ មាន
អេក្រង់ Retina Display ជាមួយ resolution 1536 x2048px
និងដង់ស៊ីតេភិចហ្សែល 324ppi។ បំពាក់ dual-core Cortex-A9 processor។
Apple បានប្រើ chip របស់ខ្លួនគឺ Apple A7 chipset ជាមួយ ARMv8-based
Cyclone cores ហើយ GPU ស៊េរី PowerVR SGX 6th និងប្រើ M7 motion
co-processor។
មិនមាន TouchID ដូចចចាមអារ៉ាមនោះទេ គឺបំពាក់ប៊ូតុង Home ដូចស៊េរីមុន។ អ្វីដែលខុសចិត្តទៀតនោះ គឺថា iPad mini 2 មានកម្រាស់ក្រាស់ជាងស៊េរីមុន ០,៣មម (៧,៥មម) ហើយធ្ងន់ជាងមុន ២៣ក្រាម (៣៣១ក្រាម) ទៅវិញ។ iPad mini 2 ដំណើរការដោយ iOS 7 ហើយមានទំហំមេម៉ូរី ៤ជម្រើស គឺ 16/32/64/128GB និងមាន ២ពណ៌ គឺ ប្រផេះ និងប្រាក់។
មិនខុសអីនឹង iPad mini មុនទេ ដែល iPad mini 2 នេះចែកជា ២ស៊េរី គឺមានត្រឹមតែ Wifi (គ្មានស៊ីម) និង 3G/LTE (ប្រើស៊ីមកាត)។
iPad mini 2 នឹងមានលក់អំឡុងខែកញ្ញា តម្លៃចាប់ពី ៤០០ដុល្លារអាមេរិក មិនខុសគ្នាប៉ុន្មាននឹង iPad mini មុនដែលចាប់លក់ដំបូងក្នុងតម្លៃ ៣៤០ដុល្លារ។
ចំណែក iPad Air៖ ប្លែកត្រង់ឈ្មោះថ្មី។ Air
គឺត្រូវបានអភិវឌ្ឍបន្តពី iPad 4។
បណ្ដាសាធារណជនយ៉ាងច្រើនសុទ្ធតែទន្ទឹងរង់ចាំ iPad 5
តែបែរជាមានឈ្មោះ iPad Air ទៅវិញ។
iPad ជំនាន់ថ្មីនេះបំពាក់ chip Apple A7 ជាមួយ M7 motion co-processor។ អ្វីដែលបាន upgrade នោះគឺនៅលើការឌីហ្សាញមានលក្ខណៈដូច iPad mini មានគែមស្ដើងជាង iPad ជំនាន់មុនៗ។ iPad Air មានកម្រាស់ស្ដើងជាង iPad 4 ២០% និងស្រាលជាង ២៨%។
អេក្រង់ iPad Air ប្រភេទ IPS LCD ជាមួយ resolution 1536 x2048px។ iPad
Air មិនមាន TouchID ទេ។ ពណ៌មាន ២ គឺ ប្រផេះ និងប្រាក់។ iPad Air
នឹងមានលក់នៅថ្ងៃទី ០១ វិច្ឆិកា តម្លៃចាប់ពី ៥០០ដុល្លារ។
Link to: http://news.sabay.com.kh/articles/494032
មិនមាន TouchID ដូចចចាមអារ៉ាមនោះទេ គឺបំពាក់ប៊ូតុង Home ដូចស៊េរីមុន។ អ្វីដែលខុសចិត្តទៀតនោះ គឺថា iPad mini 2 មានកម្រាស់ក្រាស់ជាងស៊េរីមុន ០,៣មម (៧,៥មម) ហើយធ្ងន់ជាងមុន ២៣ក្រាម (៣៣១ក្រាម) ទៅវិញ។ iPad mini 2 ដំណើរការដោយ iOS 7 ហើយមានទំហំមេម៉ូរី ៤ជម្រើស គឺ 16/32/64/128GB និងមាន ២ពណ៌ គឺ ប្រផេះ និងប្រាក់។
មិនខុសអីនឹង iPad mini មុនទេ ដែល iPad mini 2 នេះចែកជា ២ស៊េរី គឺមានត្រឹមតែ Wifi (គ្មានស៊ីម) និង 3G/LTE (ប្រើស៊ីមកាត)។
iPad ជំនាន់ថ្មីនេះបំពាក់ chip Apple A7 ជាមួយ M7 motion co-processor។ អ្វីដែលបាន upgrade នោះគឺនៅលើការឌីហ្សាញមានលក្ខណៈដូច iPad mini មានគែមស្ដើងជាង iPad ជំនាន់មុនៗ។ iPad Air មានកម្រាស់ស្ដើងជាង iPad 4 ២០% និងស្រាលជាង ២៨%។
រូប iPad Air៖
រូប iPad mini with Retina Display ឬ iPad mini 2
Link to: http://news.sabay.com.kh/articles/494032
No comments:
Post a Comment