Thursday, October 24, 2013

U23 កម្ពុជា​ត្រូវ​ប្តូរ​ឲ្យ​ជួប​ក្រុម​ខ្លាំង​ថ្ងៃ​​បើក​ឆាក​BIDC Cup 2013

ក្រុម​U23 ​កម្ពុជា​ត្រូវ​បានកែ​ប្រែ​ឲ្យ​​​ជួប​​ក្រុម​ខ្លាំង​ U23 ម៉ាឡេស៊ី​វិញសម្រាប់​​​ថ្ងៃ​បើក​ឆាក​ពាន​រង្វាន់ BIDC Cup ឆ្នាំ​២០១៣ បន្ទាប់​ពី​ការ​​​បង្ហាញ​កាល​​​ពី​សន្និសីទ​សារព័ត៌មាន​នៅ​​ដើម​សប្តាហ៍​នេះ ​​គឺ​ក្រុម​កម្ពុជា​ត្រូវ​​ជួប​​ក្រុមខ្សោយ​ U23 ឡាវ​។ ​
យោង​តាម​​កម្មវិធី​ប្រកួត​ពាន​រង្វាន់ បាល់ទាត់​យុវជន​ក្រោម​អាយុ២៣ឆ្នាំ​ក្នុង​មហាអនុតំបន់​ទន្លេមេគង្គ ២០១៣ (BIDC Cup 2013) ​ដែល​ដាក់​បង្ហាញ​នៅ​ថ្ងៃ​សន្និសីទ​សារព័ត៌មាន និង ចាប់​ពូល កាល​​ល្ងាច​ថ្ងៃ​ទី ២១ តុលា កន្លង​ទៅ នៅ​សណ្ឋាគារ​ណាហ្គាវើល ក្រុម U23 ​កម្ពុជា ត្រូវ​ប៉ះ​ក្រុម U23 ឡាវ នៅ​ថ្ងៃ​បើក​ឆាក។ ប៉ុន្តែ​នៅ​ថ្ងៃ​​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ចេញ​​កម្មវិធី​ ប្រកួត​ថ្មី​មួយ​ទៀត​ដែល​​មាន​ការ​កែតម្រូវ​គូ​ប្រកួត​​មួយ​ចំនួន ដោយ​ថ្ងៃ​ដំបូង​ក្រុម U23 កម្ពុជា ប៉ះ ក្រុម​ U23 ម៉ាឡេស៊ី នៅ​ថ្ងៃ​បើក​ឆាក​មុន ខណៈ​វៀតណាម ប៉ះ​មីយ៉ាន់ម៉ា ដដែល (កម្មវិធី​ប្រកួត​នៅ​ខាង​ក្រោម)។
ពូល A ពូល B
U22 វៀតណាម​ U23 កម្ពុជា​
U22 មីយ៉ាន់ម៉ា U23 ឡាវ
U23 ថៃ​ U23 ម៉ាឡេស៊ី​
ក្រុម​មីយ៉ាន់ម៉ា លើក​ពាន BIDC Cup 2011 កន្លង​ទៅ

ការ​ប្រកួត​ពាន​រង្វាន់ BIDC Cup 2013 មាន​​ផ្សាយ​​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) នៅ​ថ្ងៃ​បើក​ឆាក និង មាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ MY TV នៅ​ប្រកួត​បន្តបន្ទាប់។ ចំណែក​សំបុត្រ​ចូល​ទស្សនា​មាន​លក់ ៤ ពាន់​រៀល នៅ​កន្លែង​មាន​ម្លប់ និង ២ ពាន់​រៀល​នៅ​កន្លែង​​អង្គុយ​ខាង​ក្រៅ​ជុំ​វិញ​ទីលាន​ប្រកួត។
អត្ថបទ​ពាក់ព័ន្ធ​​នឹង​ពាន​រង្វាន់ BIDC Cup 2013 សួមចុច…
កម្មវិធី​ប្រកួត BIDC Cup 2013
ថ្ងៃ​ប្រកួត​ ម៉ោង​ ពូល​ គូ​ប្រកួត​ ទីលាន
/១១/២០១៣​ ២ រសៀល​ A វៀតណាម​ Vs មីយ៉ាន់ម៉ា ពហុ​កីឡដ្ឋាន​ជាតិ​
៤ រសៀល​ B ម៉ាឡេស៊ី​ Vs កម្ពុជា​
/១១/២០១៣​ ២ រសៀល​ B ឡាវ​ Vs ម៉ាឡេស៊ី​
៤ រសៀល​ A មីយ៉ាន់ម៉ា Vs ថៃ​
/១១/២០១៣​ ២ រសៀល​ A ថៃ​ Vs វៀតណាម​
៤ រសៀល​ B ឡាវ Vs កម្ពុជា​
/១១/២០១៣​ ២ រសៀល​ Semi Final លេខ១​ពូល A Vs លេខ ២ ពូល B
៤ រសៀល​ លេខ ១ ពូល​ B Vs លេខ ២ ពូល A
១០/១១/២០១៣​ ៤ រសៀល​ Final អ្នក​ឈ្នះ​១/ Vs អ្នក​ឈ្នះ​១/
សល់​តែ  ៩ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ប្រកួត​មក​ដល់​ហើយ កុំ​ភ្លេច​ចូលរួម​ទស្សនា​ទាំង​អស់​គ្នា​ណា !
Link to: http://news.sabay.com.kh/articles/494556

No comments:

Post a Comment