Friday, November 1, 2013

សព្វាវុធ​ចិន​វាយលុក​ខ្លាំង​លើ​ទីផ្សារ​ពិភពលោក​

មីៗ​នេះ​ប្រទេស​ចិន​បានធ្វើឱ្យ​បណ្ដា​ប្រទេស​នាំចេញ​គ្រឿង​សព្វាវុធ​ មួយចំនួន​នៅលើ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាពិសេស​អាមេរិក រុស្ស៊ី អាល្លឺម៉ង់​។​ ​ភ្ញាក់ផ្អើល​ដោយសារតែ​អាជីវកម្ម​គ្រឿង​សព្វាវុធ​របស់​ប្រទេសមួយ​នេះ បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​ទៅលើ​ពិភពលោក ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាហ្វ្រិក និង​អាមេរិក​ឡាទីន​។​
​អតិថិជន​ធំ​បំផុត​ដែល​ទិញ​គ្រឿង​សព្វាវុធ​ពី​ចិន គឺ​ប្រទេស​ប៉ា​គី​ស្ថាន​។ បើ​យោងតាម​អ្នកសិក្សា​ខាង​ទីផ្សារ​សព្វាវុធ​យល់ឃើញថា រាល់​គ្រឿង​សព្វាវុធ​ទាំងអស់​របស់​ចិន​មាន​លក្ខណៈពិសេស​ពីរ​យ៉ា

​ទីមួយ​គឺ តម្លៃ​លក់​ចេញ​របស់​ចិន​សមល្មម​អាច​ទទួលយកបាន បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃទៀត រីឯ​គុណភាព​វិញ​អាច​ប្រើប្រាស់​បាន​។ លក្ខណៈពិសេស​ទី​ពីរ គឺ​ចិន​មិន​ជ្រៀតជ្រែក​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​មួយណា​ឡើយ​។​
​ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះដែរ អាមេរិក​ក៏ដូចជា​អង្គការ​អូតង់​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ ការធ្វើ​ចរាចរ​សព្វាវុធ​របស់​ចិន ជាពិសេស​គឺ​ប្រព័ន្ធ​មី​ស៊ី​ល​។​
​បច្ចេកវិទ្យា​នៃ​ប្រព័ន្ធ​មី​ស៊ី​ល​ចិន មិនត្រូវ​គ្នា​នឹង​បច្ចេកវិទ្យា​ប្រើ​ដោយ​ប្រទេស​ក្នុង​អូតង់ ម្យ៉ាងវិញទៀត​ក្រុមហ៊ុន​ចិន​ដែល​ផលិត​ប្រព័ន្ធ​មី​ស៊ី​ល​នេះ ក៏​កំពុង​ស្ថិតក្រោម​ទណ្ឌកម្ម​អាមេរិក ដោយ​រង​ការចោទប្រកាន់ថា បាន​លួច​ផ្ទេរ​បច្ចេកវិទ្យា​ខុសច្បាប់​ទៅឱ្យ​អ៊ីរ៉ង់ ស៊ី​រី និង​កូរ៉េខាងជើង​។​
​ជាការ​កត់សំគាល់ កាលពី​ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក ប្រទេស​តួ​ក​គី ដែលជា​បក្ស​សម្ព​ន្ធ័​អូតង់​បានប្រកាសថា ខ្លួន​នឹង​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ក្នុងតម្លៃ ៣៤០០ លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​កិច្ចសន្យា​ទិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​មិនមែន​ធ្វើឡើង​ជាមួយ ​ក្រុមហ៊ុន​អាមេរិក​ទេ គឺជា​មួយ​ចិន​។​
​សូម​រម្លឹកថា ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ ចិន​មានការ​កើនឡើង​ដល់ ១៦២% ទៅលើ​ការនាំចេញ​គ្រឿង​សព្វាវុធ​បើ​ប្រៀបធៀប​ទៅនឹង ៥​ឆ្នាំមុន ក្នុងនោះ​មានដូចជា​ការនាំចេញ​យ​ន្ដ​ហោះ មី​ស៊ី​ល​នាវាចម្បាំង និង​កាំភ្លើង​ផ្លោង​។​
​បច្ចុប្បន្ន​ប្រទេសមួយ​នេះ ជាប់​ចំណាត់ថ្នាក់​លេខ​៥ ជា​ប្រទេស​ដែល​នាំចេញ​គ្រឿង​សព្វាវុធ បន្ទាប់ពី​អាមេរិក រុស្ស៊ី អាល្លឺម៉ង់ និង​បារាំង​៕
​ប្រភព​៖ គេហទំព័រ វាយោ​
Link to: http://www.khmerherald.com
តារាម៉ូដែលប្រចាំក្រុម Cambodia Super Model កញ្ញា ទឹម រដ្ឋា និង​បុរស​មិន​សូវ​សង្ហារ តែ​សំបូរស្នេហ៌ និង​មាន​សំណាង លោក​​អេនឌី បាន​បង្ហាញ​ស្ទីល​ញាក់សាច់​ក្នុង​អាល់ប៊ុម​របស់​គេ។
ស្រប​ពេល​​ទទួល​ដំណឹង​ល្ហៀងៗ​ពី​ក្រសួង​វប្បធម៌ ថានឹង​កោះ​ហៅ​តារាស្រី​​ដែល​និយម​ស្លៀក​សិច​ស៊ី​ និងថតរូបសិច​ស៊ី​មក​និយាយ​គ្នា​នោះ មាន​គេហទំព័រ និងបណ្តាញ​សារពត៌មាន​ជាច្រើន​បាន​ព្យាយាម​បញ្ចេញ់​រូប​ភាព​សិច​ស៊ី​របស់​ តារា​ៗ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៌។ តួរ​យ៉ាង​ដូចជា​រូប​ភាព​របស់​ ទឹម រដ្ឋា និងអេនឌី​ ដែល​បង្ហាញ​កាយវិការ​យ៉ាង​ស្រើប​ស្រាល​ ក្នុង​ទ្រង់​ទ្រាយ​ជាស្នេហា​អភិជន។
សូមបញ្ជាក់ថា កាល​ពីថ្មីៗ​នេះ​ក៏​មាន​ពត៌មាន​មួយ​ចំនួន​បានចុះ​ផ្សាយ​អំពី​ភាព​សិចស៊ី​ របស់​តារា​ជាច្រើន ដែល​មាន​ដូចជា កញ្ញា​គង់ វង្ស​យ៉ាទី ដែល​ចុះ​ផ្សាយ​ដោយ​ ​LookingToday ដោយ​ដាក់​ចំណងជើង​ថា «គង់ វង្សយ៉ាទី បង្ហោះ​រូប​សិចស៊ី​ជាថ្មី ផ្គើន​ទាំង​ក្រសួងវប្បធម៌ ផ្គើន​ទាំង​មហាជន» ជាដើម..
- See more at: http://www.neavea.com/view.php?article=2539&title=%E1%9E%91%E1%9E%B9%E1%9E%98%E2%80%8B%20%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%20%E1%9E%93%E1%9E%B7%E1%9E%84%E2%80%8B%E1%9E%A2%E1%9F%81%E1%9E%93%E1%9E%8C%E1%9E%B8%20%E1%9E%9B%E1%9F%81%E1%9E%84%E2%80%8B%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%9B%E2%80%8B%E1%9E%89%E1%9E%B6%E1%9E%80%E1%9F%8B%E2%80%8B%E1%9E%9F%E1%9E%B6%E1%9E%85%E1%9F%8B%E2%80%8B%E1%9E%98%E1%9F%82%E1%9E%93%E1%9F%97..#sthash.GqkDctAq.dpuf
តារាម៉ូដែលប្រចាំក្រុម Cambodia Super Model កញ្ញា ទឹម រដ្ឋា និង​បុរស​មិន​សូវ​សង្ហារ តែ​សំបូរស្នេហ៌ និង​មាន​សំណាង លោក​​អេនឌី បាន​បង្ហាញ​ស្ទីល​ញាក់សាច់​ក្នុង​អាល់ប៊ុម​របស់​គេ។
ស្រប​ពេល​​ទទួល​ដំណឹង​ល្ហៀងៗ​ពី​ក្រសួង​វប្បធម៌ ថានឹង​កោះ​ហៅ​តារាស្រី​​ដែល​និយម​ស្លៀក​សិច​ស៊ី​ និងថតរូបសិច​ស៊ី​មក​និយាយ​គ្នា​នោះ មាន​គេហទំព័រ និងបណ្តាញ​សារពត៌មាន​ជាច្រើន​បាន​ព្យាយាម​បញ្ចេញ់​រូប​ភាព​សិច​ស៊ី​របស់​ តារា​ៗ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៌។ តួរ​យ៉ាង​ដូចជា​រូប​ភាព​របស់​ ទឹម រដ្ឋា និងអេនឌី​ ដែល​បង្ហាញ​កាយវិការ​យ៉ាង​ស្រើប​ស្រាល​ ក្នុង​ទ្រង់​ទ្រាយ​ជាស្នេហា​អភិជន។
សូមបញ្ជាក់ថា កាល​ពីថ្មីៗ​នេះ​ក៏​មាន​ពត៌មាន​មួយ​ចំនួន​បានចុះ​ផ្សាយ​អំពី​ភាព​សិចស៊ី​ របស់​តារា​ជាច្រើន ដែល​មាន​ដូចជា កញ្ញា​គង់ វង្ស​យ៉ាទី ដែល​ចុះ​ផ្សាយ​ដោយ​ ​LookingToday ដោយ​ដាក់​ចំណងជើង​ថា «គង់ វង្សយ៉ាទី បង្ហោះ​រូប​សិចស៊ី​ជាថ្មី ផ្គើន​ទាំង​ក្រសួងវប្បធម៌ ផ្គើន​ទាំង​មហាជន» ជាដើម..
- See more at: http://www.neavea.com/view.php?article=2539&title=%E1%9E%91%E1%9E%B9%E1%9E%98%E2%80%8B%20%E1%9E%9A%E1%9E%8A%E1%9F%92%E1%9E%8B%E1%9E%B6%20%E1%9E%93%E1%9E%B7%E1%9E%84%E2%80%8B%E1%9E%A2%E1%9F%81%E1%9E%93%E1%9E%8C%E1%9E%B8%20%E1%9E%9B%E1%9F%81%E1%9E%84%E2%80%8B%E1%9E%9F%E1%9F%92%E1%9E%91%E1%9E%B8%E1%9E%9B%E2%80%8B%E1%9E%89%E1%9E%B6%E1%9E%80%E1%9F%8B%E2%80%8B%E1%9E%9F%E1%9E%B6%E1%9E%85%E1%9F%8B%E2%80%8B%E1%9E%98%E1%9F%82%E1%9E%93%E1%9F%97..#sthash.zx8j6uSY.dpuf

No comments:

Post a Comment