គ្រាប់កាំភ្លើង GPS មានលក្ខណៈស្រដៀងនឹងគ្រាប់កាំភ្លើងក្នុងខ្សែភាពយន្តរបស់ James Bond អញ្ចឹង គឺអនុញ្ញាតិឲ្យក្រុមប៉ូលិសធ្វើការបាញ់គ្រាប់នេះទៅយានយន្ត របស់ជនសង្ស័យនៅពេលកំពុងបើកបរតាមប្រមាញ់។ បន្ទាប់មកក្រុមប៉ូលិសអាចចាប់បាននូវរាល់សកម្មភាពរថយន្តរបស់ជន សង្ស័យថា ពួកគេបន្តគេចខ្លួន ឬឈប់យានយន្តដើម្បីរត់គេចខ្លួននៅកន្លែងណាមួយ។
ការធ្វើបែបនេះវាអាចជួយកាត់បន្ថយគ្រោះថ្នាក់របស់ជនសង្ស័យ ឬជនរងគ្រោះដែលត្រូវជនសង្ស័យចាប់ខ្លួន ដោយគ្រាន់តែបណ្តោយឲ្យយានយន្តរបស់ជនសង្ស័យបន្តបើកទៅមុខដោយ សុវត្ថិភាព តែប៉ូលិសនៅតែអាចចាប់បាននូវទីកន្លែងដែលជនសង្ស័យកំពុងគេចខ្លួន ឬកន្លែងដែលជនសង្ស័យផ្លោងយានយន្តចោល ពោលគឺបញ្ចៀសគ្រោះថ្នាក់ផ្សេង ពិសេសគឺគ្រោះថ្នាក់ចរាចរណ៍នេះតែម្តង។
សូមបញ្ជាក់ផងដែរថា បច្ចេកវិទ្យានេះមានតំលៃ ៥០០០ ដុល្លារសហរដ្ឋអាមេរិក ចំពោះថ្លៃតំឡើង និង ៥០០ ដុល្លារសហរដ្ឋអាមេរិក ចំពោះតំលៃគ្រាប់កាំភ្លើង GPS មួយគ្រាប់៕
ប្រភព៖ គេហទំព័រ ខ្មែរ៧៩
Link to: http://www.khmerherald.com
No comments:
Post a Comment