Thursday, February 20, 2014

អូស្ត្រាលី​ទម្លាក់​អាហារូបករណ៍​៥៥​កន្លែង​ទៀត​​មក​ឲ្យ​កម្ពុជា​ រួសរាន់​ឡើង!​

ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ កំពុង​ប្រកាស​ផ្ដល់​អាហារូបករណ៍​ (The Australia Awards Scholarships)​ ដល់​និស្សិត​កម្ពុជា​ចំនួន​៥៥​កន្លែង​ សម្រាប់​ឆ្នាំ​សិក្សា​២០១៥​ខាង​មុខ​នេះ។
ការ​ប្រកាស​ផ្ដល់​អាហារូបករណ៍​នេះ​ធ្វើ​ឡើង​ នៅ​ពេល​ស្ថានទូត​បង្ហាញ​និស្សិត​ខ្មែរ​ទើប​ត្រឡប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​ ប្រទេស​ខ្លួន​ចំនួន​៤៧​នាក់ ​កាល​​ពី​រាត្រី​​​ថ្ងៃ​​ទី​​១២​ កុម្ភៈ កន្លង​​ទៅ។
រូប​តំណាង (Newsroom Melbourne)

អាហារូបករណ៍​ដែល​នឹង​ផ្ដល់​ឲ្យ​សម្រាប់​ឆ្នាំ​សិក្សា​២០១៥​ខាង​មុខ​នេះ​ មាន​ជំនាញ​សុខាភិបាល​, កសិកម្ម,​ ហេដ្ឋារចនាសម្ព័ន្ធ​, និង​ពាណិជ្ជកម្ម។ កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​​ គឺ​នៅ​ថ្ងៃ​ទី​៣០​ ខែ​មេសា​ ឆ្នាំ​២០១៤។
រួសរាន់​ឡើង​ណា​ អាហារូបករណ៍​៥៥​កន្លែង​ ច្រើន​​ណាស់​ណា! ព័ត៌មាន​ទាក់​ទង​នឹង​អាហារូបករណ៍​នេះ​ ឬ​​របៀប​​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ អាច​ចូល​ទៅ​មើល​វិបសាយ​របស់​ស្ថានទូត​ផ្ទាល់
Link to source: http://news.sabay.com.kh

No comments:

Post a Comment