Friday, February 28, 2014

ម៉ោង​ប្រកួត World Cup ឆ្នាំ​នេះ ​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ស្រុក​ខ្មែរ រូង​ភ្នែក​ទៀត​ហើយ

World Cup 2014 នៅ​ប្រទេស​ប្រេស៊ីល នឹង​​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​​ខាង​មុខ​នេះ​ហើយ។ អ្នក​មើល​បាល់​រូប​ណា​ក៏​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​សម្រាប់​ព្រឹត្តិការណ៍ ​បាល់ទាត់​​ធំ​បំផុត​ក្នុង​លោក​ដែល​ធ្វើ​ឡើង​ពេញ​១ខែ​នេះ​ដែរ។ រយៈ​ពេល​១ខែ​នៃ​ការ​ប្រកួត​នេះ ល្មម​ធ្វើ​ឲ្យ​ប្រិយមិត្ត​រូង​ភ្នែក​​ទៀត​ហើយ​ ត្បិត​អី​ការ​ប្រកួត​នៅ​ប្រេស៊ីល​ឆ្នាំ​នេះ ក៏​ត្រូវ​នឹង​ម៉ោង​គេង​នៅ​កម្ពុជា​យើង​ដូច​កាល​ World Cup នៅ​អឺរ៉ុប​នា​ពេល​កន្លង​មក​ដែរ។



កាល​វិភាគ​ប្រកួត​​ដែល​ចេញ​ដោយ FIFA បាន​បង្ហាញ​ថា​ ​​ម៉ោង​ប្រកួត​នៅ​ប្រេស៊ីល ភាគ​ច្រើន​ចាប់​ផ្ដើម​នា​ពេល​រសៀល ដែល​ត្រូវ​នឹង​ម៉ោង​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ​កម្ពុជា ឯ​ប្រកួត​ខ្លះ​ទៀត​ធ្វើ​ឡើង​ពេល​​​ល្ងាច​ ដែល​ត្រូវ​នឹង​ម៉ោង​រំលង​អាធ្រាត្រ ឬ​ជិត​ភ្លឺ​នៅ​កម្ពុជា។ យ៉ាង​ណា​ក្ដី ការ​រំពឹង​ថា​អាច​បាន​មើល​ពេល​ព្រឹក ដូច​ការ​ប្រកួត​លីក​នានា​នៅ​អាមេរិក​ឡាទីន​នា​ពេល​កន្លង​មក​នោះ ក៏​ត្រូវ​ខ្លះ​ដែរ ដោយ​សារ​មាន​ការ​ប្រកួត​ខ្លះ​​ធ្វើ​ឡើង​នៅ​ពេល​យប់ ដែល​​ត្រូវ​នឹង​ម៉ោង​៥ទៀប​ភ្លឺ​នៅ​កម្ពុជា ហើយ​ក៏​មាន​មួយ​ប្រកួត​ដែរ​ ដែល​ចាប់​ផ្ដើម​​​ប្រកួត​ត្រូវ​នឹង​ម៉ោង​៨​ព្រឹក​នៅ​កម្ពុជា។
​​​ចង់​ដឹង​ថា​ការ​ប្រកួត​នីមួយៗ ធ្វើ​ឡើង​ត្រូវ​នឹង​ម៉ោង​ប៉ុន្មាន​នៅ​កម្ពុជា សូម​មើល​តារាង​កាលវិភាគ​ខាង​ក្រោម​​នេះ៖

កាល​បរិច្ឆេទ ពូល គូ​ប្រកួត ទីក្រុង​​​ប្រកួត ម៉ោង​​នៅ​​ទីក្រុង​ប្រកួត​​ ម៉ោង​នៅ​កម្ពុជា
១២ ​មិថុនា A ​ប្រេស៊ីល v ក្រូអាត Sao Paulo ៥ ល្ងាច ៣ ទៀប​ភ្លឺ
១៣ ​មិថុនា A ម៉ិកស៊ីកូ v កាមេរ៉ូន​​ Natal ១​ រសៀល ១១ យប់
១៣​ ​មិថុនា​ B អេស្ប៉ាញ v ហុល្លង់​ Salvador ៤ រសៀល​ ២ ​រំលង​អាធ្រាត្រ​
១៣ ​មិថុនា​ B ឈីលី v អូស្ត្រាលី​ Cuiaba ៦ ល្ងាច​ ៥ ​ទៀប​ភ្លឺ
១៤​ ​មិថុនា C កូឡុំប៊ី v ក្រិក​ Belo Horizonte ១ សៀល ១១ យប់
១៤ ​មិថុនា D អ៊ុយរុយហ្គាយ v កូស្តារីកា Fortaleza ៤ រសៀល ២ ​រំលង​អាធ្រាត្រ
១៤ ​មិថុនា D អង់គ្លេស v អ៊ីតាលី Manaus ៦ ល្ងាច​ ​៥ ​ទៀប​ភ្លឺ
១៤ ​មិថុនា C កូឌីវ័រ v ជប៉ុន Recife ១០ យប់​ ៨​ ព្រឹក
១៥​ ​មិថុនា​ E ស្វីស v អេក្វាឌ័រ Brasilia ១ រសៀល ១១ យប់​
១៥ ​មិថុនា​ E បារាំង v ហុងឌុយរ៉ាស់ Porto Alegre ៤ រសៀល​ ២ ​រំលង​អាធ្រាត្រ​
១៥​ ​មិថុនា F អាហ្សង់ទីន v បូស្នី ហឺហ្ស៊េហ្គោវីណា Rio De Janeiro ៧ យប់ ៥ ​ទៀប​ភ្លឺ
១៦ ​មិថុនា​ G ​អាល្លឺម៉ង់​ v ព័រទុយហ្គាល់​ Salvador ១ ​រសៀល​ ១១ ​យប់​
១៦​ ​មិថុនា​ F អ៊ីរ៉ង់ v នីហ្សេរីយ៉ា Curitiba ៤ ល្ងាច​ ២ ​ទៀប​ភ្លឺ
១៦​ ​មិថុនា​ G ហ្គាណា v សហរដ្ឋ​អាមេរិក Natal ៧ ​យប់​ ៥​ ទៀប​ភ្លឺ​
១៧ ​មិថុនា H បែលហ្សិក v ​អាល់ហ្សេរី Belo Horizonte ១​ រសៀល ១១ យប់​
១៧ ​មិថុនា A ប្រេស៊ីល v ម៉ិកស៊ីកូ Fortaleza ៤ រសៀល​ ២​ រំលង​អាធ្រាត្រ​
១៧ ​មិថុនា H រុស្សី v កូរ៉េខាងត្បូង​ Cuiaba ៦ ល្ងាច​ ៥ ​ទៀប​ភ្លឺ​
១៨ ​មិថុនា​ B ​អូស្ត្រាលី v ហុល្លង់ Porto Alegre ១ រសៀល​ ​១១ យប់
១៨ ​មិថុនា​ B អេស្ប៉ាញ v ឈីលី​ Rio De Janeiro ៤ រសៀល ​២ ​ទៀប​ភ្លឺ
១៨ ​មិថុនា​ A កាមេរ៉ូន v ក្រូអាត Manaus ៦ ល្ងាច​ ៥​ទៀប​ភ្លឺ
១៩​ ​មិថុនា​ C កូឡុំប៊ី v កូឌីវ័រ Brasilia ១ រសៀល​ ១១ យប់
១៩​ ​មិថុនា​ D អ៊ុយរុយហ្គាយ v អង់គ្លេស Sao Paulo ៤​ រសៀល ២ ​ទៀប​ភ្លឺ
១៩ ​មិថុនា​ C ជប៉ុន v ក្រិក​ Natal ៧ ​យប់ ៥ ​ទៀប​ភ្លឺ
២០​ ​មិថុនា​ D អ៊ីតាលី v កូស្តារីកា​ Recife ១ ​រសៀល ១១ យប់​
២០​ ​មិថុនា​ E ស្វីស​ v បារាំង Salvador ៤​ រសៀល​ ២ ​រំលង​អាធ្រាត្រ​
២០ ​មិថុនា​ E ហុងឌុយរ៉ាស់ v អេក្វាឌ័រ Curitiba ៧ ​យប់ ៥ ទៀប​ភ្លឺ
២១​ ​មិថុនា​ F អាហ្សង់ទីន v អ៊ីរ៉ង់ Belo Horizonte ១ ​រសៀល​ ១១ យប់
២១​ ​មិថុនា​ G អាល្លឺម៉ង់ v ហ្គាណា Fortaleza ៤ ​រសៀល ២ ​រំលង​អាធ្រាត្រ​
២១​ ​មិថុនា​ F នីហ្សេរីយ៉ា v បូស្នី ​ហឺហ្ស៊េហ្គោវីណា​ Cuiaba ៦ ល្ងាច​ ៥ ​ទៀប​ភ្លឺ
២២​ ​មិថុនា​​ H បែលហ្សិក v រុស្សី Rio De Janeiro ១ ​រសៀល​ ១១ ​យប់​
២២ ​មិថុនា H ​កូរ៉េខាងត្បូង v ​អាល់ហ្សេរី​ Porto Alegre ៤ ​រសៀល​ ២ ​រំលង​អាធ្រាត្រ​
២២ ​មិថុនា​ G សហរដ្ឋ​អាមេរិក v ព័រទុយហ្គាល់ Manaus ៦ ល្ងាច​ ៥ ​ទៀប​ភ្លឺ​
២៣​ ​មិថុនា B អូស្ត្រាលី v អេស្ប៉ាញ Curitiba ១​ រសៀល ១១ ​យប់
២៣​ ​មិថុនា​ B ហុល្លង់ v ឈីលី Sao Paulo ១ ​រសៀល​ ១១ យប់
២៣ ​មិថុនា A កាមេរ៉ូន v ​ប្រេស៊ីល Brasilia ៥ ​ល្ងាច​ ៣​ ទៀប​ភ្លឺ
២៣ ​មិថុនា​ A ក្រូអាត v ម៉ិកស៊ីកូ​ Recife ៥ ល្ងាច​ ៣ ​ទៀប​ភ្លឺ​
២៤​ ​មិថុនា​ D អ៊ីតាលី v អ៊ុយរុយហ្គាយ Natal ១ ​រសៀល ១១ យប់​
២៤ ​មិថុនា​ D ​កូស្តារីកា v អង់គ្លេស​ Belo Horizonte ១ រសៀល​ ១១ យប់​
២៤​ ​មិថុនា C ជប៉ុន v កូឡុំប៊ី Cuiaba ៤​ រសៀល ៣ ​ទៀប​ភ្លឺ
២៤ ​មិថុនា ​C ក្រិក v ​កូឌីវ័រ Fortaleza ៥ ​ល្ងាច​ ៣ ​ទៀប​ភ្លឺ
២៥ ​មិថុនា F នីហ្សេរីយ៉ា v ​អាហ្សង់ទីន Porto Alegre ១ ​រសៀល ១១ ​យប់​
២៥ ​មិថុនា F បូស្នី ​ហឺហ្ស៊េហ្គោវីណា v អ៊ីរ៉ង់​ Salvador ១ ​រសៀល​ ១១ ​យប់
២៥ ​មិថុនា​ E ហុងឌុយរ៉ាស់ v ស្វីស Manaus ៤​ រសៀល ៣ ទៀប​ភ្លឺ
២៥​ ​មិថុនា​ E អេក្វាឌ័រ v បារាំង Rio De Janeiro ៥ ​ល្ងាច​ ៣ ​ទៀប​ភ្លឺ
២៦​ ​មិថុនា​ G សហរដ្ឋ​អាមេរិក v ​អាល្លឺម៉ង់ Recife ១ ​រសៀល​ ១១ យប់​
២៦ ​មិថុនា​ G ព័រទុយហ្គាល់ v ហ្គាណា Brasilia ១ រសៀល​ ១១ យប់​
២៦ ​មិថុនា H ​កូរ៉េខាងត្បូង v បែលហ្សិក Sao Paulo ៥​ ល្ងាច ៣ ​ទៀប​ភ្លឺ
២៦ ​មិថុនា H ​អាល់ហ្សេរី v រុស្សី Curitiba ៥​ ល្ងាច​ ៣ ​ទៀប​ភ្លឺ

*បញ្ជាក់៖ ទោះ​បី​នៅ​ក្នុង​​ប្រទេស​ប្រេស៊ីល​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​ទីក្រុង​ខ្លះ​មាន​ម៉ោង​ខុស​គ្នា។

ក្រោយ​ចប់​ការ​ប្រកួត​តាម​ពូល​នា​ថ្ងៃ​ទី​ ២៦ ​ហើយ​នោះ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ វគ្គ​១៦​ក្រុម​ចុង​ក្រោយ និង​៨​ក្រុម​ចុង​ក្រោយ ធ្វើ​ឡើង២​ប្រកួត​ក្នុង​១ថ្ងៃ​ ដែល​ក្នុង​នោះ​គូ​ទី​១ ប្រកួត​ម៉ោង​១១យប់ និង​គូ​ទី​២​ ប្រកួត​ម៉ោង​៣​ទៀប​ភ្លឺ។ ចំណែក​ឯ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ និង​៩ ខែ​កក្កដាវិញ ​​ធ្វើ​ឡើង​នៅ​ម៉ោង​៣​ទៀប​ភ្លឺ ដូច​ការ​ប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ នា​ថ្ងៃ​ទី​១២ កក្កដា​ដែរ។
វគ្គ​ផ្ដាច់ព្រ័ត្រ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា វេលា​ម៉ោង​២រំលង​អាធ្រាត្រ​នៅ​កម្ពុជា (ឈាន​ចូល​ថ្ងៃ​១៤​ ខែ​កក្កដា)។

Link to source:  http://news.sabay.com.kh

No comments:

Post a Comment