Wednesday, March 12, 2014
នគរបាលម៉ាឡេស៊ី៖ អ្នកលួចបន្លំលិខិតឆ្លងដែនមិនជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មទេ
មន្ត្រីនគរបាលម៉ាឡេស៊ី សនិដ្ឋានជាជំហានដំបូងថា បុរសម្នាក់ដែលរកឃើញថា បានលួចបន្លំលិខិតឆ្លងដែន ធ្វើដំណើរជាមួយយន្តហោះ ដែលបាត់កាលពីព្រឹកថ្ងៃសៅរ៍នោះ មិនជាប់ពាក់ព័ន្ធករណីអំពើភេរវកម្មនោះទេ។
នៅថ្ងៃអង្គារនេះ មន្ត្រីនគរបាលម៉ាឡេស៊ីសនិដ្ឋានថា បុរសវ័យ១៩ឆ្នាំភេទប្រុសជនជាតិអ៊ីរ៉ង់ ឈ្មោះPouria Nour Mohammad Mehrdad ដែលសង្ស័យថា លួចបន្លំលិខិតឆ្លងដែនពេលធ្វើដំណើរតាមជើងហោះហើរពីទីក្រុងកូឡាឡាំ ពួ ទៅទីក្រុងប៉េកាំងកាលពីថ្ងៃសៅរ៍នោះ មិនជាប់ពាក់ព័ន្ធករណីភេរវកម្មនោះទេ។ នគរបាលកំពុងបន្តស៊ើបអង្កេតលើបុរសទី២ដែលលួចបន្លំលិខិតឆ្លងដែន ហើយសង្ស័យថាជាករណីភេរវកម្មនោះ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីញូ។
កាលពីព្រឹកថ្ងៃសៅរ៍ជើងហោះហើរ MH370 របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែឡាញ៍ ដែលហោះពីទីក្រុងកូឡាឡាំពួទៅទីក្រុងប៉េកាំង បានបាត់ពេលចាកចេញជាងមួយម៉ោង។
ប្រទេសចំនួន០៩ ជួយស្វែងរកយន្តហោះដែលបាត់ ក្នុងនោះរួមមាន អាមេរិក ចិន សិង្ហបុរី វៀតណាម និង ហ្វីលីពីនជាដើម។ ក្នុងយុទ្ធនាការស្វែងរកនេះ យន្តហោះចំនួន៣៤គ្រឿង និង កប៉ាល់ចំនួន៤០គ្រឿង កំពុងជួយស្វែងរក តែនៅមិនទាន់ទទួលបានដំណឹងណាមួយពីយន្តហោះនោះនៅឡើយទេ។ ក្នុងរយៈពេល៤ថ្ងៃ ហើយនៅមិនទាន់ទទួលបានដំណឹងពីយន្តហោះនោះ នាំឲ្យអ្នកស៊ើបអង្កេតសង្ស័យថា ជាប់ពាក់ព័ន្ធករណីភេរវកម្ម៕
Link to source: http://vodhotnews.com
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment