Wednesday, March 12, 2014

កម្ពុជា​មិន​ចូល​រួម​ក្នុង​ការ​ជួយ​រក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​ទេ




​យន្តហោះ​ប៉ូអ៊ីង ​៧៧៧ ​ជើង​ហោះហើរ​ MH370 របស់​ក្រុមហ៊ុន​ជាតិ​នេះ​បាន​បាត់​សញ្ញា​ពី​ប្រព័ន្ធ​រ៉ាដា​កាលពី​ថ្ងៃ​សៅរ៍ ​សប្តាហ៍​មុន​នៅ​ពេលដែលបាន​ដឹកអ្នក​ដំណើរចំនួន២៣៩​នាក់ដែល​ពីរ​ភាគ​បី​ក្នុង ​ចំណោម​នោះ​គឺ​ជា​ជន​ជាតិ​ចិនចេញពី​ទី​ក្រុង​កូឡាឡាំពួរ​ឆ្ពោះ​ទៅ​ទីក្រុង​ ប៉េកាំង​ប្រទេសចិន​ហើយ​យន្តហោះ​បាន​បាត់​សញ្ញា​នៅ​លើ​ផ្ទៃ​សមុទ្រ​ភាគ​ខាង​ ត្បូង​ប្រទេស​វៀតណាម។​

យន្តហោះជាង៤០​គ្រឿងនិង​នាវា​សង្គ្រោះ​ចំនួន​៤០​គ្រឿងមក​ពី​ប្រទេស​ចំនួន​៨​ ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​រុក​រក​យន្តហោះ ​និង​អ្នក​ដំណើរ​ដែលត្រូវ​បាត់​ខ្លួន។ ​ប្រទេស​ទាំង​នោះ​រួម​មាន​សហរដ្ឋ​អាមេរិក ​ប្រទេស​អូស្រ្តាលី ​ប្រទេស​ម៉ាឡេស៊ី ខ្លួន​ឯង ​ប្រទេស​សិង្ហបុរី ​ប្រទេស​វៀត​ណាម ​ចិន​និង​ហ្វ៊ីលីពីន។

លោក​ ផៃ ស៊ីផាន ​រដ្ឋលេខា​ធិការ​និង​ជា​អ្នកនាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​មាន​ ប្រសាសន៍​ថា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បានសម្រេច​រៀប​ចំ​ក្រុម​សង្គ្រោះទៅ​ កាន់​លំហ​សមុទ្រ​ដែល​សង្ស័យ​ថា​ជា​តំបន់​គ្រោះ​ថា្នក់​យ៉ាង​អាថ៌កំបាំង​របស់ ​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ម៉ាឡេស៊ី​នោះ​ទេ។

«ចំណុច​សង្ស័យ​គឺ​មិន​មែន​ជា​តំបន់​ជិត​ស្រុក​យើងគឺ​នៅ​ចន្លោះ​រវាង​វៀតណាម​ ជាមួយ​នឹង​ហ្វ៊ីលីពីន វៀតណាម​ជាមួយ​សិង្ហបុរី​ឬ​ម៉ាឡេស៊ី​ដូច្នេះ​វា​ហាក់​ដូច​ជា​មិន​មែន​សម្រាប់ ​កម្ពុជា​ក្នុង​ការ​ចូលរួម​សម្រាប់​យុទ្ធនាការ​រុក​រក​យន្តហោះ​ដែល​ធ្លាក់​ នោះ»។

ផែន​ទី Google Maps បង្ហាញ​ទី​តាំង​កោះ Tho Chu (កោះ​ក្រចក​សេះ) ដែល​សម្គាល់​ដោយ​ចំណុច​ក្រហម។ កោះនៅ​ក្នុង​លំហ​ឈូង​សមុទ្រ​ថៃ​នេះជា​ដែនដី​ដែល​ស្ថិត​នៅ​ជិតជាង​គេ​នឹង​កន្លែង​ដែល​គេ​គិត​ថា​យន្តហោះ​ម៉ាឡេស៊ី​បានបាត់​និង​ធ្លាក់​កាល​ពី​ថ្ងៃ​សៅរ៍។ផែន ​ទី Google Maps បង្ហាញ​ទី​តាំង​កោះ Tho Chu (កោះ​ក្រចក​សេះ) ដែល​សម្គាល់​ដោយ​ចំណុច​ក្រហម។ កោះនៅ​ក្នុង​លំហ​ឈូង​សមុទ្រ​ថៃ​នេះជា​ដែនដី​ដែល​ស្ថិត​នៅ​ជិតជាង​គេ​នឹង​ កន្លែង​ដែល​គេ​គិត​ថា​យន្តហោះ​ម៉ាឡេស៊ី​បានបាត់​និង​ធ្លាក់​កាល​ពី​ថ្ងៃ​ សៅរ៍។
មាន​ជនជាតិ​ចិន​១៥៣​នាក់ ​ជនជាតិ​ម៉ាឡេស៊ី​៣៨​នាក់ ​ជនជាតិ​ឥណ្ឌូនេស៊ី ​៧​នាក់ ​អូស្ត្រាលី ​៦​នាក់ ឥណ្ឌា​ ៤​នាក់ ​បារាំង​៤​នាក់ ​អាមេរិក​៣​នាក់ ​និង​ក្រៅ​ពី​នោះ​ជាជនជាតិ​ផ្សេងៗ​ទៀត។

គេ​អះអាង​ថា ​អ្នក​ដំណើរ​ចំនួន​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​សរុបបាន​ប្រើ​ប្រាស់​ លិខិត​ឆ្លង​ដែន​ដែល​បាន​លួច​ពី​ជន​ជាតិ​អ៊ីតាលី​និង​ជនជាតិ​អូទ្រីស​កាល​ពី​ ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ប្រទេស​ថៃ។​ ការណ៍​នេះ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ពី​ការ​ធ្វើ​ភេរវកម្ម​ណាមួយ​នៅ​លើ​ យន្តហោះ។

​ក្រុម​អ្នក​ស្រាវជ្រាវ​តាម​យន្តហោះ​របស់​វៀតណាមបាន​និយាយ​កាល​ពី​ថ្ងៃ​ អាទិត្យ​ថា ​ពួក​ខ្លួន​បាន​ប្រទះ​ឃើញ​បំណែក​កម្ចេច​ដែល​គេ​សង្ស័យ​ថា ​ជា​ទ្វារ​យន្តហោះ​ដែល​បាន​បាត់​នោះ​នៅ​ក្នុង​សមុទ្រ​វៀតណាម​ភាគខាងត្បូង​ ក្បែ​រកោះ Tho Chu (អ្នក​ជាតិនិយមខ្មែរដែល​ទាមទារ​ហៅ​ថាកោះ​ក្រចក​សេះ)។ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​បញ្ជាក់​ថា​មិន​មែន​វិញ។

ប្រទេស​ម៉ាឡេស៊ី​គឺ​ជា​សមាជិក​មួយ​ក្នុង​ចំណោម​សមា​ជិក​ទាំង​ដប់​នៃ​សមាគម​ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​ថា​អាស៊ាន។​ ប្រទេស​ទាំង​ដប់បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​គ្នា​ថា​នឹង​សហការ​ អន្តរាគមន៍​ផ្នែក​សន្តិ​សុខ​ក្នុង​ផល​ប្រយោជន៍​រួម​ជា​ពិសេសសន្តិ​សុខ​ដែន​ សមុទ្រ។

ផែន​ទី Google Maps បង្ហាញ​ទី​តាំង​កោះ Tho Chu (កោះ​ក្រចក​សេះ) ដែល​សម្គាល់​ដោយ​ចំណុច​ក្រហម។ កោះនៅ​ក្នុង​លំហ​ឈូង​សមុទ្រ​ថៃ​នេះជា​ដែនដី​ដែល​ស្ថិត​នៅ​ជិតជាង​គេ​នឹង​កន្លែង​ដែល​គេ​គិត​ថា​យន្តហោះ​ម៉ាឡេស៊ី​បានបាត់​និង​ធ្លាក់​កាល​ពី​ថ្ងៃ​សៅរ៍។ផែន ​ទី Google Maps បង្ហាញ​ទី​តាំង​កោះ Tho Chu (កោះ​ក្រចក​សេះ) ដែល​សម្គាល់​ដោយ​ចំណុច​ក្រហម។ កោះនៅ​ក្នុង​លំហ​ឈូង​សមុទ្រ​ថៃ​នេះជា​ដែនដី​ដែល​ស្ថិត​នៅ​ជិតជាង​គេ​នឹង​ កន្លែង​ដែល​គេ​គិត​ថា​យន្តហោះ​ម៉ាឡេស៊ី​បានបាត់​និង​ធ្លាក់​កាល​ពី​ថ្ងៃ​ សៅរ៍។
​លោក​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក​ទៀ វិញ ​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​និង​លោក​ទៀ សុខា ​ដែល​ត្រូវ​ជា​កូន​របស់​លោក​ទៀ វិញ ​និង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹកមិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​នេះ។

ដោយ​ឡែក​លោក​ម៉ៅ ហាវ៉ាណាល់ ​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិលបាន​បង្វែ​សំណួរ​ទៅ ​កាន់​អគ្គនាយក​របស់​លោក​គឺ​លោក​កែវ ស៊ីវន។

ប៉ុន្តែ​លោកកែវ ស៊ីវន ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ដោយសារ​លោកអះអាង​ថា​លោក​កំពុង​ជាប់​ប្រជុំ។

ទោះ​ជា​យ៉ាង​ណា​មន្រ្តី​យោធា​ជាន់​ខ្ពស់​កម្ពុជា​មួយរូប​ដែល​និយាយ​ក្នុង​ លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា​កម្ពុជា​មិន​មាន​សមត្ថភាព​បញ្ជូន​ ក្រុម​អន្តរាគមន៍​សង្គ្រោះ​របស់​ខ្លួន​ក្នុង​ប្រតិបត្តិ​ការ​បែប​នេះ​ទេ​នៅ​ ពេល​ដែល​កម្ពុជា​មិន​មាន​សម្ភារៈ​គ្រប់​គ្រាន់។

បច្ចុប្បន្ន​កម្ពុជា​ប្រើប្រាស់​នាវា​ចាស់ៗ​និង​នាវា​ល្បាត​នៅ​ដែន​សមុទ្រ​ ដែល​ជា​ជំនួយ​ពី​ប្រទេស​ចិន។​ក្រៅ​ពីនោះ​មាន​ឧទ្ធម្ភាគ​ចក្រ​ជាង​ដប់​គ្រឿង​ ដែល​អាច​ប្រើ​សម្រាប់​វិស័យ​យោធា​និង​កិច្ចការ​មនុស្សធម៌​គឺជា​ជំនួយ​មក​ពី​ ប្រទេស​ចិន​ដែរ៕

No comments:

Post a Comment