Thursday, March 13, 2014

ផ្កាយ​រណប​ចិន ទើប​ប្រកាស​ថា​បាន​រក​ឃើញ​បំណែក​យន្ដហោះ​បាត់​ខ្លួន

ប្រទេសចិន បានប្រកាសនៅយប់ថ្ងៃទីពុធទី១២ នេះថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន បានរកឃើញបំណែកអណ្ដែត នៅលើក្នុងតំបន់នាវាចរណ៍មួយ ដែលយន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានបាត់ខ្លួន។

រូបភាពបង្ហាញពីប្រព័ន្ធផ្ដាយរណប ដែលថតរូបពីលើអាកាស។ (រូបថត ឯកសារ)

បាត់យន្ដហោះ - ការិយាល័យទទួលខុសត្រូវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសចិន បានរាយការណ៍ថា ផ្កាយរណបមួយរបស់ខ្លួន បានរកឃើញតាំងពីព្រឹកថ្ងៃ៩ ខែមីនា បំណែក«ចម្លែកៗ»ជាច្រើន នៅក្នុងតំបន់​នាវា​ចរណ៍នៃទីកន្លែងដែលយន្ដហោះ អាចនឹងធ្លាក់។ ការិយាល័យនេះបាននិយាយថា រូបភាពដែលផ្កាយរណបថតបាន ហើយដែលខ្លួនទើបនឹងទទួលបានដែរនោះ កំពុងឆ្លងកាត់ការត្រួតពិនិត្យ។
យន្ដហោះនៃជើងហោះហើរលេខ MH 370 ភ្ជាប់រដ្ឋធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅយប់ថ្ងៃសុក្រឈានមកថ្ងៃសៅរ៍ ដោយមានដឹកអ្នកដំណើរនិងក្រុមការងារនៅលើយន្ដហោះ ចំនួន ២៣៩នាក់។
វត្ថុ«ចម្លែក»ៗទាំងនោះ ត្រូវបានរកឃើញនៅចម្ងាយ១០៥,៦៣ដឺក្រេ នៃរយៈបណ្ដោយខាងកើត និង ៦,៧ដឺក្រេ នៃ​រយៈកំពស់ខាងជើង។ នេះបើតាមការឲ្យដឹង របស់គេហទំព័រផ្លូវការបស់ការិយាល័យនោះ។
វត្ថុចំនួន៣ ដែលមានប្រវែង១៣ម៉ែត្រ គុណនឹង១៨ម៉ែត្រ ១៤ម៉ែត្រគុណនឹង១៩ម៉ែត្រ និង២៤ម៉ែត្រ គុណនឹង២២​ម៉ែត្រ ត្រូវបានរកឃើញនៅចម្ងាយឆ្ងាយពីគ្នាក្នុងអង្កតផ្ចិតប្រមាណជា ២០គីឡូម៉ែត្រពីវត្ថុមួយៗ។
ព័ត៌មានបន្ថែមនឹងផ្សាយជួននៅពេលក្រោយ៕
Link to source: http://monoroom.info

No comments:

Post a Comment