ជិត៣ថ្ងៃហើយក្រោយការបាត់ដានយន្តហោះជើងហោះ
ហើរ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ MALAYSIA AIRLINES
ដែលដឹកមនុស្ស២៣៩នាក់ ក្នុងនោះមានជនជាតិចិនដល់ទៅជាង១៥០នាក់
ដែលវាសនារបស់ពួកគេនៅតែពុំទាន់ដឹងច្បាស់រហូតមកទល់ពេលនេះ
។មជ្ឈមណ្ឌលត្រួតពិនិត្យការហោះហើរនៅស៊ូបាង ម៉ាឡេស៊ី
បានបាត់ការទាក់ទងជាមួយយន្តហោះប៊ូអុីង ៧៧៧-២០០ នោះ
១ម៉ោងក្រោយការហោះចេញពីទីក្រុងគូឡាឡាំពួរ ។
ពួកអ្នកជំនាញការបានធ្វើការពន្យល់ពីអាថ៌កំបាំងធំមួយចំនួន
ជុំវិញការបាត់យន្តហោះនេះ ។
តើយន្តហោះអាចបាត់ការទាក់ទងភ្លាមៗបែបណា ?
ពួកអ្នកវិភាគបានលើកឡើងពីលទ្ធភាព៣ ។
ទី១-យន្តហោះហោះចូលក្នុងភ្នំទឹក ហើយបាត់ការត្រួតត្រា ។
ទី២-គ្រោះថ្នាក់មួយចំនួនកើតមានចំពោះពួកអ្នកបើក ។
ទី៣-ការទាក់ទងពីអាកាសមកដីត្រូវកាត់ផ្តាច់មកពីមានការខូច
។ពួកអ្នកត្រួតពិនិត្យនៅលើដីតាមដានយន្តហោះតាមផ្លូវ៣
គឺតាមរ៉ាដា តាមការទាក់ទងគ្នាដោយមាត់ផ្ទាល់
និងតាមរយៈប្រព័ន្ធទំនាក់ទំនងទិន្នន័យអាកាស-ដីផ្អែកលើបច្ចេក
វិទ្យាគមនាគមន៍តាមផ្កាយរណប ។
ពេលមធ្យោបាយទាំង៣នោះលែងមានយន្តហោះអាចចាត់
ទុកថាបាត់ដាន ។ លោក WIL-LIAM WALDOCK
ដែលបណ្តុះបណ្តាលការសើុបអង្កេតលើបណ្តាគ្រោះថ្នាក់នៅសាកលវិទ្យា
ល័យ EMBRY-RIDDLE AERONAUTICAL នៅក្រុង PRESCOTT សហរដ្ឋអាមេរិកយល់ថា
អវត្តមានការទាក់ទងបង្ហាញថា មានអ្វីកើតមានភ្លាមៗ
ហើយសាហាវបំផុត។ ប្រសិនបើមានបញ្ហាមេកានិកតូចតាច
ឬក៏មានអ្វីដែលធ្ងន់ធ្ងរខ្លាំងដូចជាម៉ាស៊ីនទាំងពីររបស់យន្តហោះ
គាំងលែងដើរជាដើមនោះ
ពួកអ្នកបើកក៏អាចមានពេលបញ្ជូនសញ្ញាអាសន្នបានដែរ ។
កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០០៩
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង AIR FRANCE
ជើងហោះហើរ AF 447 ជាយន្តហោះធុន AIRBUS A330-200
បានធ្លាក់ក្នុងមហាសមុទ្រអាត្លង់ទិកជាមួយមនុស្ស២២៨នាក់ ។
រន្ទះបាញ់ពីដំបូងចាត់ទុកថា ជាមូលហេតុនៃគ្រោះថ្នាក់នេះ ។
ក៏បុ៉ន្តែរបាយការណ៍សើុបអង្កេតចេញផ្សាយ៣ឆ្នាំក្រោយមកបង្ហាញថា
បញ្ហាបច្ចេកទេស និងកត្តាមនុស្សជាប្រភពនៃគ្រោះថ្នាក់នោះ ។
ការបាត់យន្តហោះ MH-370
ពិតជាមានអាថ៌កំបាំងខ្លាំងប្រហែលជាវាកើតមានពេលយន្តហោះកំពុង
ហោះនឹងពុំមែនក្នុងដំណាក់កាលគ្រោះថ្នាក់បំផុតពេលហោះឡើង
ឬពេលចុះឡើយ ។
យោងតាមស្ថិតិពីគ្រោះថ្នាក់យន្តហោះពាណិជ្ជកម្មធ្វើដោយក្រុមហ៊ុន
ប៊ូអុីងថា
គ្រោះថ្នាក់ពេលយន្តហោះកំពុងបើកក្នុងកម្ពស់នឹងអាចកើតមានត្រឹម
៩% ទេ ។ ពួកអ្នកជំនាញការយល់ថា
យន្តហោះស្រាប់តែខូចភ្លាមៗពេលកំពុងហោះ ។
វាអាចធ្លាក់ដាំក្បាលត្រង់តែម្តងពេលកំពុងហោះលឿន ។
ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា
២០០១ នៅក្រុងញូវយ៉ក បណ្តាយន្តហោះលើពិភពលោក
គេដាក់ទ្វារការពារគ្រាប់សម្រាប់បន្ទប់បើកបររបស់យន្តហោះ
ដើម្បីអាចឱ្យពួកអ្នកបើកមានពេលគ្រប់គ្រាន់រាយការណ៍មកដី
ប្រសិនបើយន្តហោះត្រូវចាប់ពង្វាងដោយពួកភេរវករ ។
សារព័ត៌មានចិនរិះគន់ម៉ាឡេស៊ីខ្លាំងបំផុត
សារ ព័ត៌មានចិនរិះគន់ខ្លាំងបំផុតចំពោះអាជ្ញាធរម៉ាឡេស៊ី និងក្រុមហ៊ុន MALAYSIA AIRLINES កាលពីថ្ងៃទី១០ មីនា ចំពោះការគ្រប់គ្រងលើរឿងបាត់យន្តហោះ ដោយបរិហារថា ពុំមានវិធានការសន្តិសុខគ្រប់គ្រាន់ ហើយមានប្រតិកម្មយឺតយ៉ាវ ។
កាសែត ផ្លូវការចិន GLOBAL TIMES គូសបញ្ជាក់ក្នុងបទបរិយាយរបស់ខ្លួនថា អាជ្ញាធរម៉ាឡេស៊ីពុំអាចគេចពីការទទួលខុសត្រូវទាំងឡាយឡើយ ។ ប្រតិកម្មពីដំបូងរបស់ម៉ាឡេស៊ីពុំរហ័សរហួន ហើយក៏គ្មានសេចក្តីរាយការណ៍ភ្លាមៗពីក្រុមហ៊ុន MALAYSIA AIRLINES និងបណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខដែរ ។
សារ ព័ត៌មានចិនរិះគន់ខ្លាំងបំផុតចំពោះអាជ្ញាធរម៉ាឡេស៊ី និងក្រុមហ៊ុន MALAYSIA AIRLINES កាលពីថ្ងៃទី១០ មីនា ចំពោះការគ្រប់គ្រងលើរឿងបាត់យន្តហោះ ដោយបរិហារថា ពុំមានវិធានការសន្តិសុខគ្រប់គ្រាន់ ហើយមានប្រតិកម្មយឺតយ៉ាវ ។
កាសែត ផ្លូវការចិន GLOBAL TIMES គូសបញ្ជាក់ក្នុងបទបរិយាយរបស់ខ្លួនថា អាជ្ញាធរម៉ាឡេស៊ីពុំអាចគេចពីការទទួលខុសត្រូវទាំងឡាយឡើយ ។ ប្រតិកម្មពីដំបូងរបស់ម៉ាឡេស៊ីពុំរហ័សរហួន ហើយក៏គ្មានសេចក្តីរាយការណ៍ភ្លាមៗពីក្រុមហ៊ុន MALAYSIA AIRLINES និងបណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខដែរ ។
ចំណែកកាសែត CHINA DAILY វិញនិយាយថា
សេណារីយូ៉ភេរវកម្មពុំអាចបដិសេធឡើយ
និងថាអាជ្ញាធរម៉ាឡេស៊ីនិងអន្តរជាតិនៅតែពុំអាចនិយាយថា
តើអ្នកណាជាអ្នកដំណើរដែលឡើងជិះយន្តហោះប្រើអត្តសញ្ញាណក្លែង
ក្លាយ ។
ប្រការដែលមនុស្សអាចឡើងជិះយន្តហោះប្រើលិខិតឆ្លងដែនក្លែងក្លាយ
នាំឱ្យយើងយល់ថា បណ្តាញសន្តិសុខលើពិភពលោកនៅពុំទាន់ល្អខ្លាំង
ពិសេសសម្រាប់បណ្តាព្រលានយន្តហោះ ។
ក្រោយការបាត់យន្តហោះនេះ
ការសង្ស័យលើការវាយប្រហារភេរវកម្មមានកាន់តែខ្លាំងនាថ្ងៃទី៩ មីនា
។
ម៉ាឡេស៊ីធ្វើការសើុបអង្កេតលើពួកអ្នកដំណើរសង្ស័យ៤នាក់ជិះក្នុង
យន្តហោះ។ ក្នុងចំណោមជនសង្ស័យទាំង៤នាក់នោះ
យ៉ាងតិច២នាក់ប្រើលិខិតឆ្លងដែនអឺរុ៉បដែលលួចពីបុរសជនជាតិ
អូទ្រីសម្នាក់ និងលួចពីបុរសអុីតាលីម្នាក់ ។
អាមេរិកដែលមានជនជាតិគេ៣នាក់ជិះក្នុងយន្តហោះនោះដែរបានបញ្ជូន
ភ្នាក់ងារ FBI មក ដោយបញ្ជាក់ថា
មកដល់ដំណាក់កាលនេះនៅពុំទាន់មានភស្តុតាងពីភេរវកម្មនៅឡើយ ។
អ្នក ទទួលខុសត្រូវម៉ាឡេស៊ីម្នាក់និយាយថា ការតាមរុករកយន្តហោះបាត់ដានចាប់តាំងពីជាង៤៨ម៉ោងមកហើយ នៅតែពុំទាន់ទទួលបានលទ្ធផលណាមួយនាថ្ងៃទី១០ មីនា ។
នាយកអាកាសចរណ៍ម៉ាឡេស៊ី លោក AZHARUDDIN ABDUL
RAHMAN ថ្លែងថា
គួរឱ្យសោកស្តាយដែលយើងនៅពុំទាន់រកឃើញអ្វីសោះទាក់ទិនដល់យន្ត
ហោះបាត់ ។ ខាងអាកាសចរណ៍វៀតណាម កាលពីយប់ថ្ងៃទី៣ មីនា
ប្រទះឃើញបំណែកសង្ស័យជាបំណែកយន្តហោះក្នុងដែនទឹកនៃឆ្នេរសមុទ្រ
របស់ខ្លួន ក៏បុ៉ន្តែនៅពុំទាន់មានការអះអាងបញ្ជាក់នៅឡើយ ៕អ្នក ទទួលខុសត្រូវម៉ាឡេស៊ីម្នាក់និយាយថា ការតាមរុករកយន្តហោះបាត់ដានចាប់តាំងពីជាង៤៨ម៉ោងមកហើយ នៅតែពុំទាន់ទទួលបានលទ្ធផលណាមួយនាថ្ងៃទី១០ មីនា ។
Link to source: http://kohsantepheapdaily.com.kh
No comments:
Post a Comment