Tuesday, March 11, 2014

យក់ ឋិត​រដ្ឋា ត្រៀម​បង្កើត​ក្រុម​រាំ​ផ្ទាល់ខ្លួន​

តារាចម្រៀង ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស អ្នកនាង យក់ ឋិត​រដ្ឋា បាន​ប្រកាស​ជា សាធារណៈ​ថា នៅក្នុង​ឆ្នាំ​ថ្មី​នេះ នាង​កំពុង​តែ​ត្រៀម គម្រោង​បង្កើត ក្រុម​រាំ ផ្ទាល់​ខ្លួន​មួយ ដើម្បី តម្រូវ​ចិត្ត​មិត្ត យុវវ័យ​អ្នកគាំទ្រ និង​ទស្សនិកជន ម្យ៉ាង​ទៀត​នាង​ក៏​ចង់​ស្វែងរក​អ្វី ដែល​ថ្មីៗ​ទាក់ ទាញ​ការចាប់អារម្មណ៍ និង​សន្ទុះ កេរ្តិ៍ឈ្មោះ​ឲ្យ​កាន់ តែ​លេចធ្លោ​ថែម មួយកម្រិត​ទៀត ។​

តារា​ស្រី​មានឈ្មោះ​ល្បី តាមរយៈ​បទ​ចម្រៀង បែប​មនោសញ្ចេតនា អ្នកនាង យក់ ឋិត​រដ្ឋា បាន​បង្ហើប​ឲ្យ ដឹង​ថា​នៅក្នុង​ឆ្នាំ​ថ្មី​នេះ នាង​មាន​ត្រៀម គម្រោង​ថ្មី​ក៏ដូចជា បទ​ចម្រៀង​ថ្មី​ជាច្រើន សម្រាប់​បម្រើ​អារម្មណ៍ ទស្សនិកជន ក៏​ដូចជា​អ្នក​និយម​គាំទ្រ នាង​នា​ពេលកន្លងមក ហើយ សម្រាប់​បទ​ចម្រៀង​ថ្មី​នេះ នាង​ក៏​មាន​ត្រៀម​ចេញ បទ​ញាក់​កន្ត្រាក់ អារម្មណ៍​ថ្មី​ប្លែក​ខុសពី ពេលមុនៗ​ដែល​នាង​ធ្លាប់តែ ច្រៀង​ចម្រៀង​បែប មនោសញ្ចេតនា​។​   ​តារា​ប្រចាំ​ផលិតកម្ម ល្បីឈ្មោះ​រូប​នេះ បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា “ នៅក្នុង​ពេល​ខ្លីៗ​ខាងមុខនេះ ខ្ញុំ​មាន​ត្រៀម​បង្កើត ក្រុម​រាំ​ផ្ទាល់​ខ្លួន​មួយ ហើយ​ពេលនេះ ក្រុម​របស់​ខ្ញុំ កំពុងតែ ហ្វឹកហាត់​ក្បាច់ រាំ​រិះរក អ្វី​ដែល​ថ្មីៗ សម្រាប់​បទ​ចម្រៀង វ៉ុល​ថ្មី ដែល​ត្រៀម​ចេញ លក់​នៅ​ក្រោយ ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ការបង្កើត ក្រុម​រាំ​នេះ​ខ្ញុំ​មានបំណង បង្កើតឡើង​យូរហើយ តែ​ខ្ញុំ​អត់​មាន​ពេល ក្នុង​ការហាត់​រាំ ទើបតែ​ពេលនេះ ខាង​ផលិត​កម្មបាន ចេញ​បទ​ញាក់​ឲ្យ ទើប​ខ្ញុំ​សម្រេចចិត្ត បង្កើត​ក្រុម​រាំ​តែម្តងទៅ ” ។​   ​អ្នកនាង ឋិត​រដ្ឋា បាន​ប្រាប់ឲ្យដឹង បន្ថែមទៀតថា នាង​សង្ឃឹមថា នៅពេលដែល នាង​ចេញ​បទ ចម្រៀង​វ៉ុល​ថ្មី ជា​ចង្វា​ក់ញាក់​ក៏ដូចជា​បង្ហាញ ក្រុម​រាំ​ផ្ទាល់ខ្លួន នឹង​អាច​ទទួលបាន ការគាំទ្រ ច្រើន ពី​ទស្សនិកជន​និង​អ្នកគាំទ្រ ហើយ​នាង​និង ខំប្រឹង​ឲ្យអស់​ពី សមត្ថភាព​ក្នុង ការ​រិះរក​អ្វី ដែល​ថ្មីៗ​សម្រាប់ បម្រើ​អារម្មណ៍ ទស្សនិកជន​ឲ្យ មាន​ភាពសប្បាយ​រីករាយ ទាំងអស់គ្នា ៕​
Link to source: http://www.happycambodia.com/

No comments:

Post a Comment