រដ្ឋាភិបាល បានរកឃើញវិធីសាស្រ្តដើម្បីដាក់សម្ពាធលើគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យពួកគេចូលរួមប្រជុំ រដ្ឋសភា។ លោក ជាម
យៀប តំណាងរាស្រ្តគណបក្សប្រជាជន បានស្រែកប្រកាសថា គណបក្សសង្គ្រោះជាតិបានប្រើប្រាស់ស្លាកលេខរថយន្តខុសច្បាប់ ដែលចេញដោយរដ្ឋសភាទៅឲ្យអ្នកតំណាងរាស្រ្តជាប់ឆ្នោត។
លោក បានឲ្យដឹងថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិកំពុងតែប្រើប្រាស់ស្លាកលេខ ដែលចេញដោយរដ្ឋាភិបាលមុនដោយលោកបានបន្ថែមថា លោកបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ។
លោក ថា៖
«លេខាធិការដ្ឋានរដ្ឋសភាបានស្នើឲ្យក្រសួង
សាធារណការ និងដឹកជញ្ជូន
[ចាត់វិធានការ] រួចហើយ។ យើងបានចេញលេខថ្មីពី ១ ដល់ ១២៣ [សម្រាប់តំណាងរាស្រ្ត]។
នេះជាអាណតិ្ត ទី៥ លែងជាអាណតិ្ត ទី៤
ទៀតហើយ»។
លោក យៀប
ថា រដ្ឋសភាបានចេញស្លាកលេខ ១២៣ គឺ ៦៨
សម្រាប់តំណាងរាស្រ្តគណបក្សប្រជាជន និង ៥៥ សម្រាប់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ
ចាប់តាំងពីសម័យប្រជុំលើក
ទី១ នៃ រដ្ឋសភា កាលពីថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំមុន។
លោក ថា៖
«អ្នកទាំងឡាយដែលប្រើប្រាស់ស្លាកលេខអាណតិ្ត
ទី៤ ត្រូវតែទទួលខុសត្រូវដោយខ្លួនឯង»។ លោកបានបន្ថែមថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុង
តែប្រើប្រាស់ និងថែមទាំងបានចូលរួមក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយប្រើរថយន្តដែលពាក់ស្លាកលេខដែលចេញដោយរដ្ឋឲ្យគាត់។
លោក យៀប
បានលើកឡើងថា លោក សម រង្ស៊ី
ពុំបានឈរឈ្មោះក្នុងការបោះឆ្នោតទូទៅកាលពីឆ្នាំមុននោះទេ
ដូច្នេះ លោកកំពុងតែល្មើសច្បាប់។
លោកថា៖ «រដ្ឋសភាសូមស្នើអាជ្ញាធរពិនិត្យលើការប្រើប្រាស់ស្លាកលេខនេះ»។
ប៉ុន្តែ លោក
ញ៉ែម បញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា ការចោទប្រកាន់របស់តំណាងរាស្រ្តគណបក្សប្រជាជនគឺជាការគំរាមដែល មានគោលបំណងដាក់សម្ពាធមកលើគណបក្សសង្គ្រោះជាតិឲ្យចូលរួមរដ្ឋសភា។
លោក ថា៖
«នេះគ្រាន់តែជាសម្ពាធនយោបាយ ព្រោះគេចង់ឲ្យយើងចូលប្រជុំរដ្ឋសភា។ យើងនៅតែប្រើប្រាស់ស្លាកលេខចាស់។
វាមិនខុសច្បាប់ទេ»។
លោក ហេង
ចន្ទធារី ស្នងការនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញបានបដិសេធមិនធ្វើការ អត្ថាធិប្បាយទេ។
ចំណែកលោក គៀត ចន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ ក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយលើបញ្ហានេះផងដែរ។
លោក កែម
ឡី អ្នកវិភាគនយោបាយ បានថ្លែងកាលពីម្សិលមិញថា ខណៈដែលវាហាក់ដូចជាការឈ្លោះគ្នាតិចតួចខាងនយោបាយវាជាបញ្ហា ត្រូវគោរពគ្នាទៅវិញទៅមក។
លោក បានបញ្ជាក់ថា៖
«នេះជាបញ្ហាសំខាន់។
វាអំពីការគោរពគ្នា។ ឥឡូវគណបក្សសង្គ្រោះជាតិគួរគិតអំពីរបៀបចរចាបញ្ហាជាប់គាំងខាង នយោបាយ។
គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិត្រូវតែគិតអំពីប្រយោជន៍រួមជាជាងបន្ទោស គ្នា»៕
- See more at: http://www.thenationpost.com/kh/2/?140311095410#sthash.Dn6E20BL.dpuf
No comments:
Post a Comment