Wednesday, March 12, 2014

ដេញ​ព្រះសង្ឃ ១០ អង្គ​ចេញ​ពី​វត្ត​ចោទ​ជាប់​ពាក់​ព័ន្ធ​នយោបាយ

ព្រះសង្ឃ ​ចំនួន ១០ អង្គ គង់​នៅ​វត្ត ដំណាក់​បេង ឃុំ ប៊ួ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង កាល​ពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត និង​អនុគណ​ស្រុក បណ្ដេញ​ចេញ​ពី​វត្ត ដោយ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់​ព័ន្ធ​និន្នាការ​នយោបាយ​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ។

ព្រះ ​តេជគុណ ពត ជីវ័ន ដែល​ជា​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម ព្រះសង្ឃ ១០អង្គ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្ត កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​តេជគុណ សន ពៅ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត ដំណាក់​បេង បាន​យក​រឿង​បាក់​របង​វត្ត​តូច​តាច​មក​បង្ក​ជម្លោះ​ជាមួយ​ព្រះអង្គ​និង​ ព្រះសង្ឃ​ជិត ១០អង្គ ផ្សេង​ទៀត​ដោយ​អុជ​អាល​ឲ្យ​អាជ្ញាធរ​ដែនដី និង​អនុគណ​ស្រុក មាន​ការ​ខឹង​សម្បា​រហូត​ដល់​បណ្ដេញ​ព្រះអង្គ និង​ព្រះសង្ឃ ៩អង្គ ទៀត​ចេញ​ពី​វត្ត។
ព្រះ ​តេជគុណ មាន​សង្ឃ​ដីកា​ថា៖ «ទាំង​អនុគណ​ស្រុក ភ្នំព្រឹក និង​អាជ្ញាធរ​ដែនដី មិន​ស្ដាប់​ហេតុផល​របស់​អាត្មា ដែល​បាន​ព្យាយាម​ពន្យល់​ពី​ដើម​ហេតុ​នៃ​ទំនាស់​ទេ។ ពួក​គេ​ស្ដាប់​តាម​ការ​អុជអាល​ពី​ព្រះចៅ​អធិការ​វត្ត ហើយ​ធ្វើ​លិខិត​បណ្ដេញ​យក​អាត្មា​ចេញ​ពី​វត្ត ដោយ​ចោទ​ប្រកាន់​ពួក​អាត្មា​ថា ជា​សង្ឃ​ជាប់​និន្នាការ​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ»
ពាក់ព័ន្ធ ​ទៅ​នឹង​បញ្ហា​នេះ ព្រះ​តេជគុណ សន ពៅ ព្រះ​ចៅ​អធិការ​វត្ត ដំណាក់​បេង កាល​ពី​ម្សិលមិញ​បាន​បដិសេធ។ ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មិន​បាន​ជេរ​ប្រមាថ​ឬ​អុជអាល​អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​ឲ្យ​ ស្អប់ ឬ​ខឹង​សម្បា​ដល់​ភិក្ខុ សាមណេរ​នៅ​ក្នុង​វត្ត​របស់​ខ្លួន​នោះ​ទេ។
ព្រះអង្គ ​មាន​សង្ឃដីកា​ទៀត​ថា៖ «អាត្មា​មិន​ដែល​នឹក​គិត ចង់​ដេញ​ព្រះសង្ឃ​ដែល​ជា​សមាជិក​នៅ​ក្នុង​វត្ត​របស់​អាត្មា​ឲ្យ​ចេញ​ពី​វត្ត ​ម្ដង​ណា​ឡើយ ការ​ដែល​ព្រះ​សង្ឃ​ចំនួន ១០ អង្គ ត្រូវ​បាន​អនុគណ​ស្រុក ចេញ​លិខិត​ឲ្យ​ចាក​ចេញ​ពី​វត្ត​អារាម​អាត្មា​នេះ ក៏​ព្រោះ​ព្រះសង្ឃ​ទាំង​នោះ​មិន​ពេញ​ចិត្ត​ចង់​ស្នាក់នៅ​ក្នុង​វត្ត ហើយ​ចង់​ទៅ​គង់​នៅ​វត្ត ស្រះ​ចក ក្នុង​ទីក្រុង ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា។ លិខិត​នោះ​មិន​មែន​ជា​ការ​បណ្ដេញ​ទេ គឺ​ជា​ការ​អនុញ្ញាត​ច្បាប់​ប៉ុណ្ណោះ»
ព្រះអង្គ បាន​បន្ត​ព្រះ​ថេរដីកា​ទៀត​ថា ការ​ពិត​ដើម​ហេតុ​មក​ពី ក្រុម​ព្រះ​សង្ឃ​អង្គ​នោះ មិន​ពេញ​ចិត្ត​នឹង​ព្រះអង្គ ដែល​ចង់​ផ្ទេរ​តំណែង​ព្រះ​ចៅ​អធិការ​វត្ត ទៅ​ឲ្យ​គ្រូ​សូត្រ​ឆ្វេង​ម្នាក់​ឡើង​ជំនួស​ព្រះអង្គ ហើយ​នាំ​គ្នា​បង្កើត​រឿង​នៅ​ក្នុង​វត្ត ដោយ​មាន​ទាក់​ទង​ជាមួយ​ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ចូល​រួម​គាំទ្រ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក ​ស្រី ចាន់ សុភារី អាយុ ៥៤ឆ្នាំ រស់​នៅ​ក្បែរ​វត្ត​ឲ្យ​ដឹង​ថា ដើម​ហេតុ​នៃ​ទំនាស់ ដែល​ឈាន​ដល់​ការ​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​នោះ កើត​ឡើង​ដោយ​សារ​មាន​បុរស​ម្នាក់​បាន​បើក​គោយន្ត​ក្រឡាប់​ធ្វើ​ឲ្យ​បាក់​របង ​អាស្រម​ហើយ​ត្រូវ​ព្រះ​គ្រូចៅ​អធិការ​វត្ត​ខឹង​សម្បា ឮ​ជេរ​រាល​ដាល​ប៉ះពាល់​ដល់​ព្រះសង្ឃ​ដទៃ​ទៀត។
អ្នក​ស្រី​ថា ពេល​ដែល​រឿង​រ៉ាវ​នោះ ដឹង​ឮ​ដល់​អនុគណ​ស្រុក លោក​ក៏​យក​រឿង​នេះ​ទៅ​ដោះស្រាយ​តែ​ដោយ​សារ​ការ​ជជែក​គ្នា​មិន​ត្រូវ​គ្នា។
លោក ហេង សាយហុង មន្ត្រី​ស៊ើប​អង្កេត​អង្គការ លីកាដូ ប្រចាំ​ខេត្ត​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​បណ្ដេញ​ចេញ​ពី​វត្ត​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ៕
- See more at: http://www.thenationpost.com/kh/2/?140311093403#sthash.uM0RMEGH.dpuf

ព្រះ ​តេជគុណ មាន​សង្ឃ​ដីកា​ថា៖ «ទាំង​អនុគណ​ស្រុក ភ្នំព្រឹក និង​អាជ្ញាធរ​ដែនដី មិន​ស្ដាប់​ហេតុផល​របស់​អាត្មា ដែល​បាន​ព្យាយាម​ពន្យល់​ពី​ដើម​ហេតុ​នៃ​ទំនាស់​ទេ។ ពួក​គេ​ស្ដាប់​តាម​ការ​អុជអាល​ពី​ព្រះចៅ​អធិការ​វត្ត ហើយ​ធ្វើ​លិខិត​បណ្ដេញ​យក​អាត្មា​ចេញ​ពី​វត្ត ដោយ​ចោទ​ប្រកាន់​ពួក​អាត្មា​ថា ជា​សង្ឃ​ជាប់​និន្នាការ​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ»។
ពាក់ព័ន្ធ ​ទៅ​នឹង​បញ្ហា​នេះ ព្រះ​តេជគុណ សន ពៅ ព្រះ​ចៅ​អធិការ​វត្ត ដំណាក់​បេង កាល​ពី​ម្សិលមិញ​បាន​បដិសេធ។ ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មិន​បាន​ជេរ​ប្រមាថ​ឬ​អុជអាល​អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​ឲ្យ​ ស្អប់ ឬ​ខឹង​សម្បា​ដល់​ភិក្ខុ សាមណេរ​នៅ​ក្នុង​វត្ត​របស់​ខ្លួន​នោះ​ទេ។
ព្រះអង្គ ​មាន​សង្ឃដីកា​ទៀត​ថា៖ «អាត្មា​មិន​ដែល​នឹក​គិត ចង់​ដេញ​ព្រះសង្ឃ​ដែល​ជា​សមាជិក​នៅ​ក្នុង​វត្ត​របស់​អាត្មា​ឲ្យ​ចេញ​ពី​វត្ត ​ម្ដង​ណា​ឡើយ ការ​ដែល​ព្រះ​សង្ឃ​ចំនួន ១០ អង្គ ត្រូវ​បាន​អនុគណ​ស្រុក ចេញ​លិខិត​ឲ្យ​ចាក​ចេញ​ពី​វត្ត​អារាម​អាត្មា​នេះ ក៏​ព្រោះ​ព្រះសង្ឃ​ទាំង​នោះ​មិន​ពេញ​ចិត្ត​ចង់​ស្នាក់នៅ​ក្នុង​វត្ត ហើយ​ចង់​ទៅ​គង់​នៅ​វត្ត ស្រះ​ចក ក្នុង​ទីក្រុង ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា។ លិខិត​នោះ​មិន​មែន​ជា​ការ​បណ្ដេញ​ទេ គឺ​ជា​ការ​អនុញ្ញាត​ច្បាប់​ប៉ុណ្ណោះ»។
ព្រះអង្គ បាន​បន្ត​ព្រះ​ថេរដីកា​ទៀត​ថា ការ​ពិត​ដើម​ហេតុ​មក​ពី ក្រុម​ព្រះ​សង្ឃ​អង្គ​នោះ មិន​ពេញ​ចិត្ត​នឹង​ព្រះអង្គ ដែល​ចង់​ផ្ទេរ​តំណែង​ព្រះ​ចៅ​អធិការ​វត្ត ទៅ​ឲ្យ​គ្រូ​សូត្រ​ឆ្វេង​ម្នាក់​ឡើង​ជំនួស​ព្រះអង្គ ហើយ​នាំ​គ្នា​បង្កើត​រឿង​នៅ​ក្នុង​វត្ត ដោយ​មាន​ទាក់​ទង​ជាមួយ​ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ចូល​រួម​គាំទ្រ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក ​ស្រី ចាន់ សុភារី អាយុ ៥៤ឆ្នាំ រស់​នៅ​ក្បែរ​វត្ត​ឲ្យ​ដឹង​ថា ដើម​ហេតុ​នៃ​ទំនាស់ ដែល​ឈាន​ដល់​ការ​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​នោះ កើត​ឡើង​ដោយ​សារ​មាន​បុរស​ម្នាក់​បាន​បើក​គោយន្ត​ក្រឡាប់​ធ្វើ​ឲ្យ​បាក់​របង ​អាស្រម​ហើយ​ត្រូវ​ព្រះ​គ្រូចៅ​អធិការ​វត្ត​ខឹង​សម្បា ឮ​ជេរ​រាល​ដាល​ប៉ះពាល់​ដល់​ព្រះសង្ឃ​ដទៃ​ទៀត។
អ្នក​ស្រី​ថា ពេល​ដែល​រឿង​រ៉ាវ​នោះ ដឹង​ឮ​ដល់​អនុគណ​ស្រុក លោក​ក៏​យក​រឿង​នេះ​ទៅ​ដោះស្រាយ​តែ​ដោយ​សារ​ការ​ជជែក​គ្នា​មិន​ត្រូវ​គ្នា។
លោក ហេង សាយហុង មន្ត្រី​ស៊ើប​អង្កេត​អង្គការ លីកាដូ ប្រចាំ​ខេត្ត​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​បណ្ដេញ​ចេញ​ពី​វត្ត​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ៕
- See more at: http://www.thenationpost.com/kh/2/?140311093403#sthash.uM0RMEGH.dpuf
ព្រះសង្ឃ ​ចំនួន ១០ អង្គ គង់​នៅ​វត្ត ដំណាក់​បេង ឃុំ ប៊ួ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង កាល​ពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​ព្រះចៅ​អធិការ​វត្ត និង​អនុគណ​ស្រុក បណ្ដេញ​ចេញ​ពី​វត្ត ដោយ​ចោទ​ប្រកាន់​ថា​មាន​ជាប់​ពាក់​ព័ន្ធ​និន្នាការ​នយោបាយ​ជាមួយ​គណបក្ស សង្គ្រោះ​ជាតិ។
ព្រះ ​តេជគុណ ពត ជីវ័ន ដែល​ជា​ព្រះសង្ឃ​មួយ​អង្គ​ក្នុង​ចំណោម ព្រះសង្ឃ ១០អង្គ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​វត្ត កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​តេជគុណ សន ពៅ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត ដំណាក់​បេង បាន​យក​រឿង​បាក់​របង​វត្ត​តូច​តាច​មក​បង្ក​ជម្លោះ​ជាមួយ​ព្រះអង្គ​និង​ ព្រះសង្ឃ​ជិត ១០អង្គ ផ្សេង​ទៀត​ដោយ​អុជ​អាល​ឲ្យ​អាជ្ញាធរ​ដែនដី និង​អនុគណ​ស្រុក មាន​ការ​ខឹង​សម្បា​រហូត​ដល់​បណ្ដេញ​ព្រះអង្គ និង​ព្រះសង្ឃ ៩អង្គ ទៀត​ចេញ​ពី​វត្ត។
ព្រះ ​តេជគុណ មាន​សង្ឃ​ដីកា​ថា៖ «ទាំង​អនុគណ​ស្រុក ភ្នំព្រឹក និង​អាជ្ញាធរ​ដែនដី មិន​ស្ដាប់​ហេតុផល​របស់​អាត្មា ដែល​បាន​ព្យាយាម​ពន្យល់​ពី​ដើម​ហេតុ​នៃ​ទំនាស់​ទេ។ ពួក​គេ​ស្ដាប់​តាម​ការ​អុជអាល​ពី​ព្រះចៅ​អធិការ​វត្ត ហើយ​ធ្វើ​លិខិត​បណ្ដេញ​យក​អាត្មា​ចេញ​ពី​វត្ត ដោយ​ចោទ​ប្រកាន់​ពួក​អាត្មា​ថា ជា​សង្ឃ​ជាប់​និន្នាការ​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ»
ពាក់ព័ន្ធ ​ទៅ​នឹង​បញ្ហា​នេះ ព្រះ​តេជគុណ សន ពៅ ព្រះ​ចៅ​អធិការ​វត្ត ដំណាក់​បេង កាល​ពី​ម្សិលមិញ​បាន​បដិសេធ។ ព្រះអង្គ​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​មិន​បាន​ជេរ​ប្រមាថ​ឬ​អុជអាល​អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​ឲ្យ​ ស្អប់ ឬ​ខឹង​សម្បា​ដល់​ភិក្ខុ សាមណេរ​នៅ​ក្នុង​វត្ត​របស់​ខ្លួន​នោះ​ទេ។
ព្រះអង្គ ​មាន​សង្ឃដីកា​ទៀត​ថា៖ «អាត្មា​មិន​ដែល​នឹក​គិត ចង់​ដេញ​ព្រះសង្ឃ​ដែល​ជា​សមាជិក​នៅ​ក្នុង​វត្ត​របស់​អាត្មា​ឲ្យ​ចេញ​ពី​វត្ត ​ម្ដង​ណា​ឡើយ ការ​ដែល​ព្រះ​សង្ឃ​ចំនួន ១០ អង្គ ត្រូវ​បាន​អនុគណ​ស្រុក ចេញ​លិខិត​ឲ្យ​ចាក​ចេញ​ពី​វត្ត​អារាម​អាត្មា​នេះ ក៏​ព្រោះ​ព្រះសង្ឃ​ទាំង​នោះ​មិន​ពេញ​ចិត្ត​ចង់​ស្នាក់នៅ​ក្នុង​វត្ត ហើយ​ចង់​ទៅ​គង់​នៅ​វត្ត ស្រះ​ចក ក្នុង​ទីក្រុង ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា។ លិខិត​នោះ​មិន​មែន​ជា​ការ​បណ្ដេញ​ទេ គឺ​ជា​ការ​អនុញ្ញាត​ច្បាប់​ប៉ុណ្ណោះ»
ព្រះអង្គ បាន​បន្ត​ព្រះ​ថេរដីកា​ទៀត​ថា ការ​ពិត​ដើម​ហេតុ​មក​ពី ក្រុម​ព្រះ​សង្ឃ​អង្គ​នោះ មិន​ពេញ​ចិត្ត​នឹង​ព្រះអង្គ ដែល​ចង់​ផ្ទេរ​តំណែង​ព្រះ​ចៅ​អធិការ​វត្ត ទៅ​ឲ្យ​គ្រូ​សូត្រ​ឆ្វេង​ម្នាក់​ឡើង​ជំនួស​ព្រះអង្គ ហើយ​នាំ​គ្នា​បង្កើត​រឿង​នៅ​ក្នុង​វត្ត ដោយ​មាន​ទាក់​ទង​ជាមួយ​ក្រុម​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ និង​ចូល​រួម​គាំទ្រ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នក ​ស្រី ចាន់ សុភារី អាយុ ៥៤ឆ្នាំ រស់​នៅ​ក្បែរ​វត្ត​ឲ្យ​ដឹង​ថា ដើម​ហេតុ​នៃ​ទំនាស់ ដែល​ឈាន​ដល់​ការ​បណ្ដេញ​ព្រះសង្ឃ​ចេញ​ពី​វត្ត​នោះ កើត​ឡើង​ដោយ​សារ​មាន​បុរស​ម្នាក់​បាន​បើក​គោយន្ត​ក្រឡាប់​ធ្វើ​ឲ្យ​បាក់​របង ​អាស្រម​ហើយ​ត្រូវ​ព្រះ​គ្រូចៅ​អធិការ​វត្ត​ខឹង​សម្បា ឮ​ជេរ​រាល​ដាល​ប៉ះពាល់​ដល់​ព្រះសង្ឃ​ដទៃ​ទៀត។
អ្នក​ស្រី​ថា ពេល​ដែល​រឿង​រ៉ាវ​នោះ ដឹង​ឮ​ដល់​អនុគណ​ស្រុក លោក​ក៏​យក​រឿង​នេះ​ទៅ​ដោះស្រាយ​តែ​ដោយ​សារ​ការ​ជជែក​គ្នា​មិន​ត្រូវ​គ្នា។
លោក ហេង សាយហុង មន្ត្រី​ស៊ើប​អង្កេត​អង្គការ លីកាដូ ប្រចាំ​ខេត្ត​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​បណ្ដេញ​ចេញ​ពី​វត្ត​មិន​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ៕
- See more at: http://www.thenationpost.com/kh/2/?140311093403#sthash.uM0RMEGH.dpuf

No comments:

Post a Comment