Tuesday, March 11, 2014

ស្គាល់អត្តសញ្ញាណជន២នាក់ ដែលប្រើលិខិតឆ្លងដែន ក្លែងក្លាយ លើយន្តហោះ MH 370 ហើយ

iran-mh370
អ្នកដំណើរ២នាក់នៅលើយន្តហោះ MH370 ដែលត្រូវបាន គេដឹងថា បានប្រើប្រាស់លិខិត ឆ្លងដែនក្លែងក្លាយនោះ ឥឡូវនេះត្រូវបានគេស្គាល់អត្តសញ្ញាណហើយគឺជនជាតិអ៊ីរ៉ង់ នេះបើយោងតាមប្រភពពត៌មាន The Malaysian Insider និង BBC’s Persian service។
អ្នកដំណើរ ដែលប្រើប្រាស់លិខិតឆ្លង ដែនក្លែងក្លាយរបស់ជនជាតិអូទ្រីស និងអ៊ីតាលី ពេលដែល ឡើង លើយន្តហោះ MH370 ឈ្មោះរបស់ពួកគេត្រូវបាន កត់ត្រាក្នុងទិន្នន័យថា ធ្លាប់បាត់លិខិត ឆ្លងដែន ប៉ុន្តែអាជ្ញាធរនៅអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur មិនបានពិនិត្យមើល អោយបានច្បាស់លាស់ ទើបពួកគេអាចធ្វើដំណើរលើយន្តហោះនោះបាន។ តាមប្រភព ពត៌មាន The Malaysian Insider បានអោយដឹងថា មិត្តភក្តិជនទាំង២ ដែលកាន់ លិខិតឆ្លងដែនក្លែងក្លាយនោះ បានចាំពួកទាំង២នៅព្រលានយន្តហោះ Kuala Lumpur ដើម្បីហោះទៅតំបន់អឺរ៉ុបតាមជើងហោះហើរប៉េកាំង ដើម្បីធ្វើអន្តោប្រវេស៍ចូលអឺរ៉ុប មិនមែន ជាការធ្វើភេវកម្មឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្រុមស៊ើបអង្កេតនៅតែបន្តធ្វើការ ស៊ើបអង្កេតលើករណីនេះបន្តែមទៀត ដើម្បីស្វែងរកយន្តហោះដែលបាត់ និងរកមូលហេតុ ដែលបណ្តាលអោយបាត់។
Link to source: http://www.khmer-note.com/archives/77453

No comments:

Post a Comment