ជាមួយនឹងកន្ទុយវែង និងក្រញាំក្រចកមុតស្រួច ពពួកស្វាតូចបំផុតក្នុងលោកនេះជំនាញខាងឡើងដើមឈើ លោតពីមែកមួយទៅមែកមួយ។ រីឯទម្ងន់ដ៏ស្រាលរបស់វា អនុគ្រោះដល់ការឡើងដល់ចុងឈើ ដែលគ្មានសត្វស្វាណាអាចឡើងទៅដល់ទៀតផង។ កាន់តែពិសេសទៅទៀត ក្បាលរបស់វាបង្វិលបាន១៨០ដឺក្រេដែលអំណោយផលដល់ការមើលបរិស្ថាន ជុំវិញ។
វាស៊ីជ័រសម្បកឈើជាអាហារ។ ជួនកាលវាខាំស៊ីមេអំបៅ សត្វល្អិតក៏ដូចជាផ្លែឈើ និងលម្អងផ្កានានាដែរ។
ពូជស្វាដ៏តូចនេះត្រូវបានមនុស្សជាច្រើននិយមចិញ្ចឹម ប៉ុន្តែពួកគេត្រូវប្រឈមនឹងបញ្ហាច្រើន ព្រោះកូនស្វាពូជនេះងាយនឹងស្លាប់ណាស់ពេលវាត្រូវបានគេពង្រាត់ពី ម្ដាយ។ ម៉្យាងកូនស្វានេះត្រូវការបំបៅជារៀងរាល់១ទៅ២ម៉ោងម្ដង។ ប្រសិនបើវាមិនសប្បាយចិត្តវាអាចក្រចៅមុខម្ចាស់វា ឬក៏បាញ់អាចម៍ដាក់ទៀតផង៕
Link to: http://postkhmer.com/index.php/lifestyle/others/105576-2013-10-24-04-34-45
No comments:
Post a Comment