Thursday, October 24, 2013

Wenger និង Torres ជួប​វាសនា​ខុស​គ្នា

131024_25

Lewandowski (កណ្តាល) របស់ Dortmund ដណ្តើម​បាល់​ជា​មួយ Mertesacker (ស្តាំ) និង Laurent Koscielny របស់ Arsenal អំ​ឡុង​ការ​ប្រកួត Champions League ពូល F របស់​ពួក​គេ។ AFP

ក្រុងឡុងដ៍: លោក Arsene Wenger អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Arsenal និង​ខ្សែប្រយុទ្ធ Fernando Torres របស់​ក្រុម Chelsea បាន​ជួប​ជោគវាសនា​ផ្សេង​ៗ​គ្នា​នៅ​ថ្ងៃ​ខួបកំណើត​គ្រប់​អាយុ​៦៤​ឆ្នាំ​និង​ ថ្ងៃ​នៃ​ការ​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​ជា​លើក​ទី​១០០​សម្រាប់​ក្រុម Chelsea របស់​គ្រូបង្វឹក និង​កីឡាករ​រូប​នេះ​ក្នុង​យុទ្ធនាការ Champions League កាលពី​រាត្រី​ថ្ងៃ​អង្គារ។

Arsenal បាន​ទទួល​បរាជ័យ​ជា​លើក​ទី​១​របស់​ពួកគេ​បើ​គិត​ចាប់​តាំង​ថ្ងៃ​បើក​ឆាក​នៃ​ យុទ្ធនាការ Premier League ខណៈ​ដែល​ក្រុម​ជើងឯករង​កាលពី​ឆ្នាំ​មុន Borussia Dortmund បាន​ផ្តួល​ពួកគេ​ក្នុង​លទ្ធផល ២-១ នៅឯ​កីឡដ្ឋាន Emirates។
ខ្សែប្រយុទ្ធ Olivier Giroud បាន​តាម​ស្មើ​គ្រាប់បាល់​បើក​ឆាក​របស់​ខ្សែបម្រើ Henrikh Mkhitaryan នៅ​មុន​ពេល​ខ្សែប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ Robert Lewandowski បាន​រក​គ្រាប់បាល់​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ ប៉ុន្តែ រូប​គេ​ពិតជា​មាន​សំណាង​ណាស់​ក្នុង​ការ​មាន​វត្តមាន​នៅលើ​ទីលាន ក្រោយពី​បាន​ឲ្យ​កែង​ទៅលើ​ខ្សែការពារ Laurent Koscielny របស់ Arsenal នៅ​ដើម​តង់​ទី​២។
បន្ទាប់ពី​ការ​ប្រកួត​បី​ជុំ Dortmund បាន​ឡើង​ឈរ​នៅលើ​កំពូល​តារាង​នៃ​ពូល F ដោយសារ​តែ​មាន​គ្រាប់​បញ្ចូល​ទី​គ្រាប់​ពី​ក្រុម Arsenal ខណៈ​Napoli ក៏​មាន​៦​ពិន្ទុ​ដូច​ពួកគេ​ផង​ដែរ ក្រោយពី​បាន​ផ្តួល​ក្រុម Marseille ក្នុង​លទ្ធផល ២-១​នៅ​ប្រទេស​បារាំង។
លោក Wenger បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ឃើញ​ពី​ហេតុការណ៍​នៃ​ការ​ប្រើ​កែង​ឲ្យ​បាន​ច្បាស់​គ្រប់គ្រាន់​ ក្នុង​ការ​បកស្រាយ​ឡើយ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​ទទួល​ស្គាល់​ថា ក្រុម​របស់​លោក​មិន​បាន​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​ពួកគេ​ ឡើយ។
លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «យើង​ត្រូវ​តែ​សម្លឹង​មើល​លើ​ខ្លួន​យើង​ផ្ទាល់​ទៅលើ​ការ​មិន​មាន​ភាព​ ចាស់ទុំ​គ្រប់គ្រាន់​ក្នុង​ស្ថានភាព​ដូច​នោះ។ ប្រសិន​បើ​អ្នក​មិន​អាច​ទទួល​ជ័យជម្នះ​ការ​ប្រកួត​នេះ​ទេ​នោះ អ្នក​មិន​គួរ​ចាញ់​ឡើយ​»។
ដោយឡែក​លោក Jurgen Klopp គ្រូបង្វឹក​របស់ Dortmund ដែល​បាន​ទស្សនា​ការ​ប្រកួត​ពី​កៅអី​របស់​អ្នក​ទស្សនា ក្រោយពី​លោក​ត្រូវ​បំពេញ​ការ​ពិន័យ​ព្យួរ​មួយ​នោះ ពិតជា​រីករាយ​ណាស់​ជាមួយ​នឹង​លទ្ធផល​នេះ និង​បាន​និយាយ​កំប្លែង​ពី​ការ​បំបាក់​មុខ​នា​ថ្ងៃ​ខួបកំណើត​របស់​លោក Wenger​ទៀត​ផង។ លោក​បាន​និយាយ​ថា​៖​«ខ្ញុំ​ពិតជា​សោកស្តាយ​អំពី​លទ្ធផល​នេះ។ នោះ​គឺជា​បញ្ហា​មួយ​របស់​កាលបរិច្ឆេទ។ ខ្ញុំ​មាន​ថ្ងៃ​ខួបកំណើត​នៅ​ខែ​មិថុនា ដែល​នៅពេល​នោះ​មិន​មាន​ការ​ប្រកួត​អ្វី​ឡើយ។ ខ្ញុំ​តែងតែ​ស្ថិត​ក្នុង​ថ្ងៃ​វិស្សមកាល​»។
ចំណែក​Chelsea ដែល​ជា​គូប្រជែង​ក្នុង​អង់គ្លេស​របស់ Arsenal បាន​ជួប​ជោគវាសនា​ល្អ​ប្រសើរ​ជាង​នៅ​ពេល​ជួប​ជាមួយ​នឹង​ក្រុម​របស់​ អាល្លឺម៉ង់ ខណៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ពី Torres ដែល​ធ្វើឲ្យ​គ្រាប់បាល់​សរុប​របស់​កើន​ដល់​៣៩​គ្រាប់​សម្រាប់​ក្លិប​នៅ​ ទីក្រុង​ឡុងដ៍​មួយ​នេះ និង​១​គ្រាប់​ពី Eden Hazard បាន​ជួយ​ឲ្យ​ពួកគេ​ទទួល​ជ័យជម្នះ ៣-០ និង​ជួយ​ឲ្យ​ពួកគេ​យក​ការ​បរាជ័យ​ថ្ងៃ​បើក​ឆាក​នៃ​យុទ្ធនាការ​មក​ទម្លាក់​លើ ​ក្រុម Schalke 04 ក្នុង​ពូល E។
ទាំង​ក្រុម Chelsea និង Schalke សុទ្ធសឹង​មាន​៦​ពិន្ទុ​ដូច​គ្នា ខណៈ Basel ដែល​បាន​ផ្តួល​ក្រុម Chelsea ទាំង​មិន​នឹក​ស្មាន​ដល់​ក្នុង​ការ​ប្រកួត​ទី​១​របស់​ពួកគេ​នោះ មាន​៤​ពិន្ទុ ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ពេល​ជួប​ក្រុម Steaua Bucharest ក្នុង​ប្រទេស​រូម៉ានី។
ក្រុម Steaua បាន​រក​គ្រាប់បាល់​តាម​ស្មើ​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ប៉ុន្តែ បច្ចុប្បន្ន ពួកគេ​កំពុង​តែ​ស្ថិត​ក្នុង​កំណត់ត្រា​នៃ​ការ​មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ ចំណោម​១២​ប្រកួត​លើ​ទឹកដី​ខ្លួនឯង​នៅក្នុង​យុទ្ធនាការ​មួយ​នេះ​៕ IS
Link to: http://postkhmer.com/index.php/sport/foot-ball/105582-wenger-torres-

No comments:

Post a Comment