តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យជាគ្រូបង្រៀនម្នាក់កាលពីវេលាល្ងាច ថ្ងៃទី២៤ តុលា ២០១៣ ក្នុងបទចោទប្រកាន់ចាប់នារីបរទេសរំលោភសេពសន្ថវៈដែលបានប្រព្រឹត្ត កាលពីរសៀលថ្ងៃទី២១ តុលា ២០១៣ ស្ថិតនៅចំណុចក្បាលដំរី ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខណៈដែលនារីបរទេសរូបនោះជិះកង់ហាត់ប្រាណតាមផ្លូវ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា
ជនសង្ស័យរូបនោះឈ្មោះលី ចាន់រិទ្ធ ហៅគា អាយុ៣១ឆ្នាំ
ជាគ្រូបង្រៀន មានទីលំនៅក្នុងភូមិដកពង ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ។
ចំណែកនារីរងគ្រោះអាយុ២៣ឆ្នាំ ជាជនជាតិអាមេរិកាំង
សព្វថ្ងៃជាភ្នាក់ងារស្ម័គ្រចិត្តលើវិស័យសុខាភិបាល
ដោយបានមកធ្វើការប្រចាំនៅមណ្ឌលសុខភាពស្រុកបរិបូរណ៍ ។
ទោះជាយ៉ាងណា ជនសង្ស័យជាគ្រូបង្រៀនរូបនោះ បានឆ្លើយបដិសេធរាល់ការចោទប្រកាន់ខាងលើនេះ បើទោះណាជនរងគ្រោះបានចង្អុលបង្ហាញមុខ និងមានសាក្សីជាច្រើននាក់ក្តី ។
No comments:
Post a Comment