អាជ្ញាធរ
អាកាសចរកម្ពុជាបានបង្កើនចំនួនបុគ្គលិកនិងបន្តទាក់ទងជាមួយនឹង សមភាគីវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការស្រាវជ្រាវរក យន្តហោះម៉ាឡេស៊ីជើងហោះហើរលេខ៣៧០ ដែលបានបាត់ការទំនាក់ទំនងក្រោយហោះចេញពីព្រលានយន្តហោះ១ម៉ោង កាលពីថ្ងៃទី
០៨ មីនា។
ជើង ហោះហើរ
៣៧០ ដែលបានធ្វើដំណើរចេញពីទីក្រុងគួរឡាឡំពួរ ឆ្ពោះទៅទីក្រុងប៉េកាំងហើយដឹកអ្នកដំណើរនិងបុគ្គលិកយន្តហោះ
២៣៩ នាក់
ពុំទាន់រកឃើញនៅឡើយទេ
បន្ទាប់ពីបាត់ចេញពីរ៉ាដាកាលពីព្រឹកថ្ងៃសៅរ៍ នៅក្នុងដែនអាកាសប្រទេសវៀតណាមគឺនៅខាងត្បូង
កោះត្រល់។
លោក ឈុន
ស៊ីវ័ន ប្រធាននាយកដ្ឋានចរាចរផ្លូវអាកាសនិងបទដ្ឋាននៅរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា
បានថ្លែងថា តំបន់នោះគឺស្ថិតនៅចម្ងាយជាង ៣០០ គីឡូម៉ែត្រខាងត្បូងនៃស្ថានីយគ្រប់គ្រងចរាចរផ្លូវអាកាស ភ្នំពេញមិនឆ្ងាយពីដែនអាកាសកម្ពុជាទេ។
លោក ស៊ីវ័ន បានបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានសម្របសម្រួលកិច្ចខិតខំ ប្រឹងប្រែងផ្នែករ៉ាដានិងផ្កាយរណបភ្លាមៗ
ជាមួយនឹងវៀតណាម បន្ទាប់ពីបានដំណឹងអំពីការបាត់យន្តហោះកាលពីថ្ងៃទី
៨ ខែ មីនា។
លោកបានបន្ថែមថា
ពួកគេក៏បានបង្កើតចំនួនបុគ្គលិកឃ្លាំមើលដែនអាកាសកម្ពុជានិង ពិនិត្យឈូងសមុទ្រថៃដើម្បីរកសញ្ញាស្រែកហៅជំនួយ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងស្ថានីយគ្រប់គ្រងចរាចរផ្លូវ អាកាសនៅរាជធានីភ្នំពេញ។
លោកបានបន្ថែមថា៖ «យើងបានដាក់បន្ថែមបុគ្គលិក ២៤
ម៉ោងក្នុងមួយថ្ងៃដែលឃ្លាំមើលរូបពីផ្កាយរណបនិងប្រព័ន្ធរ៉ាដា»។
សេចក្តីប្រកាសចុងក្រោយបំផុតពីក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីដែលបាន ផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញនៅវេលាម៉ោង
១០ ព្រឹកគឺ
៤៨ ម៉ោងបន្ទាប់ពីបាត់យន្តហោះ
បានថ្លែងអំណរគុណក្រុមរក និងសង្គ្រោះ ពីប្រទេស
អូស្រ្តាលី ចិន
ថៃ ឥណ្ឌូនេស៊ី សឹង្ហបូរី វៀតណាម ហ្វីលីពីន និង សហរដ្ឋអាមេរិក។
លោក ស៊ីវ័ន បានថ្លែងថា បើទោះបីជាតំបន់រុករកនៅជិតព្រំដែនអាកាសរវាងកម្ពុជានិងវៀតណាម ក៏ដោយ ក៏ប៉ុន្តែកម្ពុជាពុំមានធនធានដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹង ប្រែងនៅឯនាសមុទ្រទេ។
លោកបានថ្លែងថា៖ «ដូច្នេះយើងកំពុងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយដោយប្រើប្រាស់អ្វីដែលយើងមាន»។
លោកបានថ្លែងថា៖
«យន្តហោះទាំងអស់មានតំឡើងឧបករណ៍បញ្ជូនសញ្ញាពេលគ្រាអាសន្ន។ ប្រសិនបើយន្តហោះធ្លាក់នៅក្នុងដែនអាកាសកម្ពុជា ឬក្នុងរង្វង់ប្រព័ន្ធរ៉ាដានិងផ្កាយរណបយើងសង្ឃឹមនឹងទទួលបានសញ្ញា »។
លោក Greg Waldron ពី Flightglobal បានថ្លែងថា
ឥឡូវនេះ ឱកាសរកឃើញយន្តហោះ
ប៊ូអ៊ីង ៧៧៧ ដោយរ៉ាដា ផ្កាយរណប ឬអ៊ិនហ្វ្រា គឺមានតិចតួច។
លោកបានបន្ថែមថា៖ «ឥឡូវនេះ ការរុករកគឺផ្អែកលើភ្នែកផ្ទាល់»។ លោកបានបន្ថែមថា
ទូកនេសាទជាច្រើន និងបំណែកនៅជុំវិញឈូងសមុទ្រថៃ អាចផ្តល់ជាសញ្ញាខុសចំពោះប្រតិបតិ្តករប្រព័ន្ធរ៉ាដា។
លោក Waldron បានព្យាករណ៍ថា
ការស្វែងរកនេះអាចបន្តជាង ១
សប្តាហ៍ទៀត
បើទោះបីជាមានការចូលរួមស្វែងរកពីអន្តរជាតិក៏ដោយ៕
- See more at:
http://www.thenationpost.com/kh/2/?140311103749#sthash.57JpCv9M.dpuf
អាជ្ញាធរ
អាកាសចរកម្ពុជាបានបង្កើនចំនួនបុគ្គលិកនិងបន្តទាក់ទងជាមួយនឹង
សមភាគីវៀតណាម
ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការស្រាវជ្រាវរក
យន្តហោះម៉ាឡេស៊ីជើងហោះហើរលេខ៣៧០
ដែលបានបាត់ការទំនាក់ទំនងក្រោយហោះចេញពីព្រលានយន្តហោះ១ម៉ោង
កាលពីថ្ងៃទី ០៨ មីនា។
ជើង
ហោះហើរ ៣៧០ ដែលបានធ្វើដំណើរចេញពីទីក្រុងគួរឡាឡំពួរ
ឆ្ពោះទៅទីក្រុងប៉េកាំងហើយដឹកអ្នកដំណើរនិងបុគ្គលិកយន្តហោះ ២៣៩
នាក់ ពុំទាន់រកឃើញនៅឡើយទេ
បន្ទាប់ពីបាត់ចេញពីរ៉ាដាកាលពីព្រឹកថ្ងៃសៅរ៍
នៅក្នុងដែនអាកាសប្រទេសវៀតណាមគឺនៅខាងត្បូង កោះត្រល់។
លោក
ឈុន ស៊ីវ័ន
ប្រធាននាយកដ្ឋានចរាចរផ្លូវអាកាសនិងបទដ្ឋាននៅរដ្ឋលេខាធិការដ្ឋាន
អាកាសចរស៊ីវិលកម្ពុជា បានថ្លែងថា តំបន់នោះគឺស្ថិតនៅចម្ងាយជាង
៣០០
គីឡូម៉ែត្រខាងត្បូងនៃស្ថានីយគ្រប់គ្រងចរាចរផ្លូវអាកាស
ភ្នំពេញមិនឆ្ងាយពីដែនអាកាសកម្ពុជាទេ។
លោក ស៊ីវ័ន បានបញ្ជាក់ថា
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានសម្របសម្រួលកិច្ចខិតខំ
ប្រឹងប្រែងផ្នែករ៉ាដានិងផ្កាយរណបភ្លាមៗ ជាមួយនឹងវៀតណាម
បន្ទាប់ពីបានដំណឹងអំពីការបាត់យន្តហោះកាលពីថ្ងៃទី ៨ ខែ មីនា។
លោកបានបន្ថែមថា
ពួកគេក៏បានបង្កើតចំនួនបុគ្គលិកឃ្លាំមើលដែនអាកាសកម្ពុជានិង
ពិនិត្យឈូងសមុទ្រថៃដើម្បីរកសញ្ញាស្រែកហៅជំនួយ
ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងស្ថានីយគ្រប់គ្រងចរាចរផ្លូវ
អាកាសនៅរាជធានីភ្នំពេញ។
លោកបានបន្ថែមថា៖ «យើងបានដាក់បន្ថែមបុគ្គលិក ២៤ ម៉ោងក្នុងមួយថ្ងៃដែលឃ្លាំមើលរូបពីផ្កាយរណបនិងប្រព័ន្ធរ៉ាដា»។
សេចក្តីប្រកាសចុងក្រោយបំផុតពីក្រុមហ៊ុនអាកាសចរម៉ាឡេស៊ីដែលបាន
ផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញនៅវេលាម៉ោង ១០
ព្រឹកគឺ ៤៨ ម៉ោងបន្ទាប់ពីបាត់យន្តហោះ
បានថ្លែងអំណរគុណក្រុមរក និងសង្គ្រោះ ពីប្រទេស អូស្រ្តាលី
ចិន ថៃ ឥណ្ឌូនេស៊ី សឹង្ហបូរី វៀតណាម ហ្វីលីពីន និង សហរដ្ឋអាមេរិក។
លោក ស៊ីវ័ន បានថ្លែងថា
បើទោះបីជាតំបន់រុករកនៅជិតព្រំដែនអាកាសរវាងកម្ពុជានិងវៀតណាម
ក៏ដោយ
ក៏ប៉ុន្តែកម្ពុជាពុំមានធនធានដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹង
ប្រែងនៅឯនាសមុទ្រទេ។
លោកបានថ្លែងថា៖ «ដូច្នេះយើងកំពុងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយដោយប្រើប្រាស់អ្វីដែលយើងមាន»។
លោកបានថ្លែងថា៖
«យន្តហោះទាំងអស់មានតំឡើងឧបករណ៍បញ្ជូនសញ្ញាពេលគ្រាអាសន្ន។
ប្រសិនបើយន្តហោះធ្លាក់នៅក្នុងដែនអាកាសកម្ពុជា
ឬក្នុងរង្វង់ប្រព័ន្ធរ៉ាដានិងផ្កាយរណបយើងសង្ឃឹមនឹងទទួលបានសញ្ញា
»។
លោក Greg
Waldron ពី Flightglobal បានថ្លែងថា ឥឡូវនេះ
ឱកាសរកឃើញយន្តហោះ ប៊ូអ៊ីង ៧៧៧ ដោយរ៉ាដា ផ្កាយរណប ឬអ៊ិនហ្វ្រា
គឺមានតិចតួច។
លោកបានបន្ថែមថា៖ «ឥឡូវនេះ ការរុករកគឺផ្អែកលើភ្នែកផ្ទាល់»។
លោកបានបន្ថែមថា ទូកនេសាទជាច្រើន
និងបំណែកនៅជុំវិញឈូងសមុទ្រថៃ
អាចផ្តល់ជាសញ្ញាខុសចំពោះប្រតិបតិ្តករប្រព័ន្ធរ៉ាដា។
លោក Waldron បានព្យាករណ៍ថា ការស្វែងរកនេះអាចបន្តជាង ១
សប្តាហ៍ទៀត បើទោះបីជាមានការចូលរួមស្វែងរកពីអន្តរជាតិក៏ដោយ៕
- See more at: http://www.thenationpost.com/kh/2/?140311103749#sthash.57JpCv9M.dpuf

No comments:
Post a Comment